ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ សហការជាមួយនរបាលប៉ុស្ដិ៍ចោមចៅឃាត់ខ្លួនជនសង្ស័យ០៤នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់គ្រឿងញៀន ដោយដកហូតបានគ្រឿងញៀន១កញ្ចប់ រួមជាមួយដាវ១ដើម កាលពីវេលា ម៉ោង២និង៥០នាទី រសៀលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិតនៅ ក្នុងភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ជនសង្ស័យ ទី១, ឈ្មោះ សាន ផល្លា អយុ៣២ឆ្នាំ មុខរបរនេសាទត្រី ស្នាក់នៅក្នុងភូមិ ត្រពាំងទួល សង្កាត់កំបូល។ ជននេះបានបានលើកដៃសំពះអង្វរប៉ូលិសកុំឲ្យចាប់ខ្លួន និយាយថា ខ្លួនធ្លាប់ជក់គ្រឿងញៀនម្ដងម្កាល ប៉ុណ្ណោះ និងមិនដែលធ្លាប់ស្គាល់ជន៣នាក់ទៀតទេ ហើយខ្លួនបានយកកុំព្យូទ័រ១គ្រឿង ទៅលក់ដោយសារមេឃភ្លៀងខ្លួនបាន ទៅសុំបន្ទប់ខាងលើជ្រកភ្លៀង។ ទី២,ឈ្មោះ ម៉េង មករា ហៅ ដូង អាយុ១៨ឆ្នាំមុខរបរលក់ ទឹកកកនៅក្នុងភូមិព្រៃរងៀង សង្កាត់ភ្លើងឆេះរទះ ខណ្ឌពោធិ៍សែនជ័យ និងមានទីលំនៅក្នុង នៅភូមិកំរៀង សង្កាត់កន្ទោក ខណ្ឌណោធិ៍សែនជ័យ។ ទី៣,ឈ្មោះ ចាន់ នី អាយុ៣១ឆ្នាំជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងសង្ស័យថា មានការជួញដូរផងដែរ និងទី៤,ឈ្មោះ ជួន សីហា អាយុ២២ឆ្នាំ ជននេះបានព្យាយាមតដៃជាមួយកម្លាំង និងបម្រុងរត់គេចខ្លួន ប៉ុន្តែ ត្រូវប៉ូលិសប្រើធម៌ក្ដៅ ទើបអាចចាប់ជននោះជាប់។
បច្ចុប្បន្ន ជនសង្ស័យទាំង៤នាក់ត្រូវបាននាំទៅសាកសួរនៅផ្នែកព្រហ្មទណ្ឌខណ្ឌ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕



មតិយោបល់