ព័ត៌មានជាតិ

ឃាត់ខ្លួនបុរសម្នាក់ជាបុគ្គលិកស៊ិនទ្រីពីបទរំលោភសេពសន្ថវៈលើកូនចុង

ភ្នំពេញ: យោងតាមផេករបស់ នគរបាលជាតិ បានឲ្យដឹងថានៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យទី២ បានស្រាវជ្រាវចាប់ឃាត់ខ្លួនបុរសម្នាក់ពាក់ព័ន្ធករណីរំលោភសេពសន្ថវ:លើកូនចុងជាបន្តបន្ទាប់រហូតមានផ្ទៃពោះ៧ខែនៅចំណុចផ្ទះជួលផ្លូវលំក្រុមទី៩ភូមិព្រែកទាល់១សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះខេង ហាន អាយុ៤២ឆ្នាំ មុខរបរបុគ្គលិកស៊ិនទ្រី មានទីលំនៅកន្លែងកើតហេតុ(ត្រូវជាឪពុកចុងជនរងគ្រោះ)។

ប្រភពព័ត៌មានបានឲ្យដឹងថានៅថ្ងៃមិនចាំខែមិថុនាឆ្នាំ២០១៨ វេលាម៉ោង១១និង៣០នាទីនៅចំណុចផ្ទះជួលផ្លូវលំក្រុមទី៩ភូមិព្រែកទាល់១ សង្កាត់ស្ទឹងមានជ័យទី២ ជនរងគ្រោះឈ្មោះខ.សភ អាយុ១៦ឆ្នាំកំពុងដេកនៅក្នុងផ្ទះ(ចំណុចកើតហេតុ)ជាមួយប្អូនតូចៗចំនួន២នាក់និងរួមនឹងជនសង្ស័យផងដែរដោយម្តាយរបស់ជនរងគ្រោះមិននៅផ្ទះ។ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះគំរាមមិនឲ្យស្រែកនិងធ្វើសកម្មភាពរំលោភសេពសន្ថវ:រហូតបានសម្រេចចំនួន០៣លើកនិងរំលោភជាបន្តបន្ទាប់ទៀតរហូតដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជនសង្ស័យឈប់ចាប់ជនរងគ្រោះរំលោភសេពសន្ថវ:ដោយសារជនរងគ្រោះមានផ្ទៃពោះចំនួន០៧ខែ។

ប្រភពដដែលបន្តថារហូតដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្តាយនិងជីតាជនរងគ្រោះសួរជនរងគ្រោះដឹងរឿងជនសង្ស័យចាប់រំលោភទើបនាំជនរងគ្រោះមកដាក់ពាក្យបណ្តឹងរហូតឈានដល់ចាប់ខ្លួនជនបង្កជាឪពុកចុងយកទៅអនុវត្តតាមនីតិវិធី។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋានខណ្ឌមានជ័យដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

 

មតិយោបល់