ព័ត៌មានជាតិ

រថយន្តដឹកទំនិញក្រឡាប់ចាក់ចោលឥវ៉ាន់មួយឡានខ្ទេច

ត្បូងឃ្មុំ: ថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង ៣និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើផ្លូវលេខ៧៣ស្ថិត នៅភូមិវាល ឃុំសេដា ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ។
រវាងរថយន្តម៉ាកហាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1D 34 99 បើកបរដោយឈ្មោះជី វ៉ាន់ដា ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ រស់នៅភូមិពូនភ្នំ ឃុំបាទី ស្រុកបាទី ខេត្តតាកែវ និងម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៏ខ្មៅ ពាក់ស្លាក លេខក្រចេះ1 B 7680 បើកបរ ដោយឈ្មោះស៊ឹម ណាស៊ីយ៉ា ភេទស្រី អាយុ២៥ឆ្នាំជាតិខ្មែរឥស្លាម រស់នៅភូមិឈើ ទាលភ្លោះ ឃុំព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ និងអ្នករួមដំណើរ ឈ្មោះស្លាម៉ានី ហ្វាទី ភេទស្រី អាយុ ២១ឆ្នាំជាតិខ្មែរឥស្លាមរស់នៅភូមិឃុំជាមួយគ្នា។ទិសដៅស្របគ្នាពីលិច ទៅកើត លុះមកដល់កន្លែងកើត
ហេតុ ត្រូវរថយន្តម៉ាកខាងលើ កៀរបណ្ដាល ឲ្យអ្នករួមដំណើររងរបួសធ្ងន់ អ្នកបើកបរម៉ូ របួស ស្រាល និងអ្នកើកបររថយន្តគ្មានរបួស។

បច្ចុប្បន្នកម្លាំងជំនាញចរាចរណ៍ចុះដល់កន្លែង កើតហេតុកសាងសំណុំរឿងតាមនីតិវិធី៕

 

មតិយោបល់