ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីទិញលក់អាវុធ រៀបគម្រោងប្លន់

ត្បូងឃ្មុំៈ កម្លាំងជំនាញ នៃអធិការនគរបាល ស្រុកត្បូងឃ្មុំ សហការជាមួយកម្លាំងជំនាញ នៃស្នងការនគរបាលខេត្តព្រៃវែង បានចុះកិច្ចសហប្រតិបត្តិការអនុវត្តដីកាលេខ០១ អក.វព២០ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ចេញដោយលោកប៊ូ ប៊ុន ហាងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង បង្កាប់ឲ្យឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីបទ ពាក់ព័ន្ធទិញលក់អាវុធទៅឈ្មោះ ហ៊ន ណាង រៀបចំគម្រោងប្លន់ នៅស្រុកស្វាយអន្ទរ។

កិច្ចសហការឃាត់ខ្លួននេះ ធ្វើឡើងនថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ ត្រង់ចំណុចភូមិស្លាបក្ដោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយបានការឯកភាពពីលោកឧត្តមសេនីយ៍ស្នង ការនគរបាលខេត្តត្បូងឃ្មុំ និងបានការឯកភាពពីលោក ទៀវ ពណ្ណរាយ ព្រះរាជអាជ្ញារងអមសាលាដំបូងឃ្មុំ ។

ជនជាប់ចោទឈ្មោះ ថន នីធិ ភេទប្រុស អាយុ ២១ឆ្នាំ ជាតិខ្មែរ នៅភូមិ០៦ ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

បច្ចុប្បន្នជនជាប់ចោទ ត្រូវបានឃាត់ខ្លួន ត្រូវបានប្រគល់ជូនអធិការដ្ឋាននគរបាល ស្រុកស្វាយអន្ទរ ដើម្បីបំពេញបែបបទចាត់ការតាមនិតិវិធី៕

មតិយោបល់