ព័ត៌មានជាតិ

ជិះម៉ូតូឌុប ទៅទិញគ្រឿងញៀនជក់ ជួបប៉ូលីសកំពុងដើរល្បាត ត្រូវឃាត់ខ្លួនទាំងអស់គ្នា ពីបទរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន…

កណ្តាល: នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២២និង០០នាទី ចំណុចភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល ។

ជនសង្ស័យ មាន០៣នាក់៖
១ / ឈ្មោះ ញ៉ឹម សាមាន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិវាលត្រែង ឃុំតាលន់ស្រុកស្អាង ខេត្ដកណ្ដាល ។
២ / ឈ្មោះ កែប ធុន ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ។
៣/ ឈ្មោះ សាន សឿន ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រកត្រី ។
អ្នកទាំងពីរមានទីលំនៅភូមិជ្រោយឫស្សី ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល ។

វត្ថុតាងចាប់យករួមមាន៖
-ម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាសារធាតុញៀន(ម៉ាទឹកកក) ចំនួន ០២កញ្ចប់តូច
-ម៉ូតូម៉ាកហុងដាសេ៥០ព៍ណទឹកប៊ិច ផ្លាកលេខ(គ្មាន) (ជារបស់ឈ្មោះសាន សឿន )។

សភាពរឿងហេតុ៖ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលតាលន់ បានល្បាតក្នុងភូមិសាស្រ្ដ រហូតដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យកំពុងជិះម៉ូតូ ភ្លាមនោះកម្លាំងប៉ុស្ដិ៍បានត្រួតពិនិត្យជនសង្ស័យ បានឃើញម្សៅក្រាមព៌ណសថ្លាសង្ស័យជាសារធាតុញៀន ប្រភេទម៉ាទឹកកកចំនួន០២កញ្ចប់តូច នៅឈ្មោះញឹុម សាមាន ហើយក៏បានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងមកប៉ុស្ដិ៍តាលន់ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាល ឈ្មោះ ញ៉ឹម សាមាន បានសារភាពថា ខ្លួនបានរៃលុយគ្នាជាមួយឈ្មោះ កែប ធុន បានចំនួន៤០០០០រៀល និងមានឈ្មោះ សាន សឿន ជាអ្នកឌុបខ្លួនទាំង ០២នាក់ ទៅទិញគ្រឿងញៀនខាងលើពីឈ្មោះ ម៉ាន ញ៉ាញ់ ភេទប្រុស អាយុ ២៦ឆ្នាំ នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្ដាល ដើម្បីយកមកប្រើប្រាស់(ជក់) ។

បច្ចុប្បន្ន ជនសង្ស័យបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង តាមនីតិវីធី និងបន្តស្រាវជ្រាវរកឈ្មោះ ម៉ាន ញ៉ាញ់ ដែលជាអ្នកលក់ ដើម្បីសុំដីការស្វែងរកចាប់ខ្លួន ពីតុលាការយកមកផ្តន្ទាទោសតាមច្បាប់៕

មតិយោបល់