ព័ត៌មានជាតិ

រំលោភទៀតហើយ! បុរសម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណី…

កណ្តាល: កិច្ចប្រតិបត្តិការ ស្រាវជ្រាវ និងបង្ក្រាបការចាប់ខ្លួនតាមដីការបស់សាលាដំបូងខេត្តកណ្តាល
ករណីការអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង៩និង៣០នាទី នៅចំណុចភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង
ខេត្តកណ្ដាល ។
កម្លាំងនគរបាលប៉ុស្ដិ៍ជើងកើបនិងកម្លាំងជំនាញព្រហ្មទណ្ឌស្រុកបានអនុវត្តដីកា ធ្វើការចាប់ខ្លួនឈ្មោះ ទូច ផាន់ណាក់ ភេទ ប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ពីបទរំលោភយកដី កាលពីថ្ងៃទី ០៧ ខែ០៨ ឆ្នាំ២០០៥ នៅចំណុចភូមិឆ្មារពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។
ដីកាលេខ៧៧៥ ចុះថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១០ របស់លោក ហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្ដាល ។
បច្ចុប្បន្នជនសង្ស័យបញ្ជូនមកអធិការដ្ឋាននគរស្រុកកណ្តាលស្ទឹង ដើម្បីបន្តចាត់ការតាមនីតិវិធី៕

 

មតិយោបល់