ព័ត៌មានជាតិ

សហរដ្ឋអាមេរិក ប្រើយន្ដហោះដ្រូន វាយប្រហារសងសឹកលើក្រុម ISIS នៅអាហ្វហ្កានីស្ថាន

(វ៉ាស៊ីនតោន)៖ យោធាអាមេរិកនៅថ្ងៃសុក្រសប្ដាហ៍នេះបានឱ្យដឹងខ្លួនបានដឹកនាំការវាយប្រហារតាមផ្លូវអាកាសដោយប្រើយន្ដហោះដ្រូនសម្លាប់អ្នករៀបចំផែនការម្នាក់ របស់ក្រុម ISIS នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ជាការសងសឹកទៅនឹងការវាយប្រហារបំផ្ទុះគ្រាប់បែកអត្តឃាតដែលបានផ្ដាច់ជីវិតទាហានអាមេរិក ១៣នាក់ នៅឯ អាកាសយានដ្ឋានកាប៊ុលកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅនេះ។

បើតាមយោធាអាមេរិក ការវាយប្រហារដោយយន្ដហោះដ្រូនខាងលើធ្វើឡើងនៅឯខេត្ត Nangarhar របស់អាហ្វហ្កានីស្ថាន ដោយផ្ដាច់ជីវិតអ្នករៀបចំផែនការវាយប្រហារ
ម្នាក់របស់ក្រុម ISIS ហើយការវាយប្រហារនេះទៀតសោតបើតាមរបាយការណ៍បឋម មិនបានបង្កឱ្យជនស៊ីវិលស្លាប់ ឬរងរបួសនោះទេ។

ការវាយប្រហារតាមផ្លូវអាកាសលើក្រុម ISIS ធ្វើឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានព្រមានសងសឹកលើក្រុម ISIS ដែលបានបំផ្ទុះគ្រាប់បែកអត្តឃាតសម្លាប់មនុស្ស ១៨២នាក់ ក្នុងនោះមានទាហានអាមេរិក ១៣នាក់ផងដែរ នៅអាកាសយានដ្ឋានកាប៊ុល៕

ប្រភព៖​​​​​​ Reuters

មតិយោបល់