ព័ត៌មានជាតិ

ករណីប្រទះឃើញគ្រាប់មិនទាន់ផ្ទុះ នៅខេត្តត្បូងឃ្មុំ

ត្បូងឃ្មុំ: នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ០៨និង៣០នាទី លោក ឌុច ឈាន មេភូមិទួលវិហារ បានប្រទះ ឃើញគ្រាប់មិនទាន់ផ្ទុះចំនួន០១គ្រាប់ នៅលើដីភូមិរបស់ឈ្មោះ វ៉ាន់ នឹម ភេទប្រុស ស្ថិតក្នុងភូមិទួលវិហារ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ខណ:ពេលចុះវាស់ដីជូនប្រជាពល រដ្ឋនៅចំណុចខាងលើ។

ក្រោយពីបានទទួលព័ត៌មាន រួចភ្លាមកម្លាំងប៉ុស្តិ៍នគរបាលជីរោទិ៍ទី២ បានចុះទៅដល់កន្លែងហើយដាក់ស្លាកសញ្ញារាយការណ៍ជូនស៊ីម៉ាក់៕

មតិយោបល់