ព័ត៌មានជាតិ

បុរសម្នាក់ស្លាប់ភា្លមៗ បន្ទាប់ពីជិះម៉ូតូទៅបុករថយន្តកំពុងឈប់

សៀមរាប: នៅវេលាម៉ោង ២និង៣០នាទីយប់រំលងអធ្រាត្តឈានចូលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ មានករណីម៉ូតូសណ្ដោងរ៉ឺម៉ក បុករថយន្តដែលកំពុងឈប់ចត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ គ្មានស្លាកលេខ ឈប់ចតពីកើតទៅលិច ក្រោយកើតហេតុអ្នកបើកបរចុះរត់គេចខ្លួនបាត់។
ជនរងគ្រោះឈ្មោះ ថន រិទ្ធ ភេទប្រុស អាយុ ៥៥ឆ្នាំ រស់នៅភូមិថ្នល់ចែក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប បើកបរម៉ូតូម៉ាក BOXER X150 ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប 1AD-1007 សណ្ដោងរ៉ឺម៉កទិសដៅស្របគ្នា បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ច មូលដ្ឋានចុះវាស់វែងយកទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកជីក្រែង ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់