ព័ត៌មានជាតិ

សមត្ថកិច្ចចុះស្រាវជ្រាវ និងបង្ក្រាបឃាត់ខ្លួនជនជាប់ចោទម្នាក់ ពីប៉ុនប៉ងមនុស្សឃាត តាមដីកាបង្គាប់..

កណ្ដាល: កាលពីវេលាម៉ោង១០ និង៣០ នាទីព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល កម្លាំងផ្នែកយុត្តិធម៌ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ បានស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់សាលាដំបូងខេត្តកណ្តាលលេខ៦១២ ដកបចខចុះថ្ងៃទី២៦ ខែ០៨ ឆ្នាំ២០១៥ របស់លោកហុក វ៉ាន់ធីណា ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកណ្តាល ។

– ពីបទ៖ប៉ុនប៉ងមនុស្សឃាត
– ប្រព្រឹត្តនៅភូមិឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

ជនជាប់ចោទម្នាក់មានឈ្មោះ ហែម សំអឿន ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិឃុំកើតហេតុ មុខរបរ កសិករ ត្រូវបានបញ្ជូនខ្លួនមកកាន់អធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់