ព័ត៌មានជាតិ

រថយន្តការ៉ូ ជល់គូទលុចស៊ីស ស្លាកលេខ ភ្នំពេញ 2AJ-7774 អស់ ២៥០ដុល្លារ

កណ្ដាល: តាមសេចក្ដីរាយការណ៍បឋម នៅវេលាម៉ោង ១ និង ២០នាទីរសៀលថ្ងៃទី ២ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងភូមិព្រែកស្លែង ឃុំព្រែកស្លែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តលុចស៊ីស១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7774 បានប៉ះគ្នាជាមួយរថយន្តដឹកការ៉ូ បណ្ដាលឲ្យរងការខូចខាតស្ដុបមួយចំហៀង។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះដល់ទីតាំងខាងលើ និងឲ្យភាគីទាំងសងខាងធ្វើការសម្របសម្រួលគ្នា ដោយខាងម្ចាស់រថយន្តដឹកការ៉ូ សងទៅរថយន្តលុចស៊ីស ២៥០ដុល្លារ ដើម្បីបញ្ចប់រឿង។

សូមបញ្ជាក់៖ ករណីនេះ មិនបណ្ដាលឲ្យមានមនុស្សរងរបួសនោះទេ៕

មតិយោបល់