ព័ត៌មានជាតិ

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យយុវជនម្នាក់រងរបួសធ្ងន់ នៅស្រុកកំពង់ត្រឡាច

កំពង់ឆ្នាំង: នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១០និង៤០នាទី លើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ៤៩-៥០ ភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូម៉ាកហុងដាឌ្រីម C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1C-9454 អ្នកបើកបរឈ្មោះ ធី ចាន់ថុល ភេទប្រុស អាយុ ១៧ឆ្នាំ (របួសធ្ងន់) ជនជាតិខ្មែរ នៅភូមិច្រករមៀត ឃុំអូរឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បើកបរពីទិសខាងត្បូងឆ្ពោះទៅទិសខាងជើង និងរថយន្តម៉ាក ISUZU ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-5577 អ្នកបើកបរមិនស្គាល់ឈ្មោះ និងអាស័យដ្ឋាន បើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង ក្នុងដំណើរច្រាស់ទិសគ្នា។

មូលហេតុ៖ បណ្ដាលមកពីកត្តាមនុស្ស (ជែងក្នុងស្ថានភាពគ្រោះថ្នាក់) និងអ្នកបើកបរម៉ូតូមិនពាក់មួកសុវត្ថិភាព។

ក្រោយកើតហេតុសមត្ថកិច្ច ចុះវាស់វែងវត្ថុតាងកម្លាំងជំនាញ បានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច ដើម្បីដោះស្រាយបន្តតាមនីតិវិធី៕

មតិយោបល់