ភ្នំពេញៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ២០១៨ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញចុះប្រចាំការទាំង ០៦ ផ្សារមាន ផ្សារអូរឡាំពិក ផ្សារអូឬស្សី ផ្សារដើមគរ ផ្សារស្ទឹងមានជ័យ ផ្សារធំថ្មី និងផ្សារទួលទំពូង បានសហការជាមួយ មន្រ្តីពិសោធន៍ និងគណៈកម្មការផ្សារ បានចុះអង្កេតនិងស្រាវជ្រាវ ទប់ស្កាត់ នូវទំនិញខូចគុណភាព មួយចំនួនដែលធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់។
ក្នុងនោះសមត្ថកិច្ចបានធ្វើតេស្តបឋមទៅលើម្ហូបអាហារមួយចំនួន ដែលសង្ស័យមានហានិភ័យខ្ពស់ដើម្បីរកនៅសារធាតុគីមីហាមឃាត់ដូចជា គ្រឿងសមុទ្រ គុយទាវតូច លត បាញ់កាញ់ មីគ្រប់មុខ ទឹកខ្មេះគ្រប់ប្រភេទ ប្រហិតគ្រប់មុខ ជ្រក់គ្រប់មុខ សាច់ក្រក ត្រីងៀតគ្រប់មុខ និងត្រួតពិត្យទំនិញម្ហូបអាហារវេចខ្ចប់ស្រេចនៅតាមតូបលក់ទំនិញ ខូចគុណភាព គ្មានស្លាកសញ្ញា គ្មានកាលបរិច្ឆេទ សំបកវេចខ្ចប់មិនត្រឹមត្រូវ ។ល។ ដើម្បីពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពី សុវត្ថិចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពី ការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ។
ជាលទ្ធផលបានរកឃើញមានសារធាតុគីមីហាមឃាត់បូរ៉ាក់នៅក្នុងងៀតបបែល និងប្រហិតត្រីសរុប២០.២ គីឡូក្រាមត្រូវបានដកហូតយកមកម្ទេចចោលនៅនឹងកន្លែងធ្វើកិច្ចសន្យាបញ្ចប់ការទទួលលក់ជាបណ្តោះអាសន្ន។
មតិយោបល់