ព័ត៌មានជាតិ

បុរសម្នាក់ផឹកស្រាស្រវឹងរករឿងអ្នកផ្ទះ ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បន្ទាយមានជ័យ: វេលាម៉ោង៦និង ៤០នាទី ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២០ មានករណីអំពើហឹង្សាក្នុងគ្រួសារកើតឡើង ស្ថិតភូមិផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ជនបង្ករឈ្មោះ សួស សម្បត្តិ ហៅ រ៉េ ភេទប្រុស រស់នៅភូមិ/ឃុំខាងលើ។

ដំណើររឿង៖ មុនពេលកើតហេតុ ជនសង្ស័យបានទៅផឹកស៊ីនៅផ្ទះមិត្តភ័ក្ត្រ នៅសាលាសង្កាត់ផ្សារកណ្តាល លុះត្រឡប់មកផ្ទះវិញបានរករឿងឈ្លោះជាមួយម្តាយ ពេលនោះប្អូនប្រុស ឈ្មោះ សួស សំបូរ អាយុ ២៥ ឆ្នាំ បានតមាត់ជាមួយ បងប្រុស ស្រាប់តែបងទះកំផ្លៀងប្អូនប្រុស ចំនួន៣ដៃ ហើយថែមទាំងយកចបកាប់ទៅវាយម៉ូតូម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៩ ពណ៌ខ្មៅ ជារបស់ប្អូនប្រុស បណ្តាលឲ្យខូចខាតយ៉ាងដំណំ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំង ឃាត់ខ្លួនជនសង្ស័យធ្វើការសាកសួរ ទើបដឹងថាជនសង្ស័យធ្លាប់ប្រើប្រាស់សារធាតុញៀនយូរឆ្នាំមកហើយ និងតែងតែរករឿងអ្នកផ្ទះនៅពេលស្រវឹង បន្ទាប់មកសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់