ព្រះវិហារៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃ០២ ខែសីហា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះវិហារ ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ ត្រួតពិនិត្យផលិតផលម្ហូបអាហារ និងទំនិញវេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញក្នុងឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ។ នៅក្នុងសកម្មភាពចុះត្រួតពិនិត្យ មន្ត្រីជំនាញ បានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។
*ជាលទ្ធផល មន្ត្រីជំនាញបានរកឃើញ និងដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួនដូចជា៖
-ទឹកត្រី ចំនួន ០២ ដប ស្មើនឹង ១.៤ លីត្រ
-ទឹកម្ទេស ចំនួន ១៦ ដប ស្មើនឹង ៩.២ លីត្រ
-ទឹកក្រូច ចំនួន ១២៧ ដប ស្មើនឹង ១១២.៨៤ លីត្រ
-ទឹកផ្លែឈើ ចំនួន ១៥៦ ដប ស្មើនឹង ៦៩.៧៨ លីត្រ
-ទឹកត្រីកោះកុង ចំនួន ០២ ដប ស្មើនឹង ១.៥ លីត្រ
-ស្រាបៀរចំនួន ០៦ កំប៉ុង ស្មើនឹង ១.៩៨ លីត្រ
-តែបៃតង ចំនួន ៩៦ ដប ស្មើនឹង ៤០.៣២០ លីត្រ
-មីកញ្ចប់ ចំនួន ២១ កញ្ចប់ ស្មើនឹង ១.៣៦៥ គីឡូក្រាម
-ប័រចំនួន ០៤ កំប៉ុង ស្មើនឹង ០,៣២ គីឡូក្រាម
-នំចម្រុះចំនួន ០៥ បាវ ស្មើនឹង ២៤,១ គីឡូក្រាម
សរុបចំនួន ២៥.៧៨៥ គីឡូក្រាម និង ២៣៧.០២ លីត្រ។
មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតទំនិញទាំងនោះ មករក្សាទុកដុតកម្ទេចចោល និងបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕
មតិយោបល់