ព័ត៌មានជាតិ

លាន់ទ្បើងផ្អើល! ម៉ូតូគុប C50 បុកឌ្រីមសង់ C125 ពេញទំហឹង ស្លាប់ និងរបួស ២នាក់

កំពង់ស្ពឺ: កាលពីវេលាម៉ោង១៧ និង៥៨នាទីថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូបុកគ្នា នៅលើផ្លូវខេត្តលេខ1KS1 ក្នុងទិសដៅបញ្រ្ចាសគ្នា។

ម៉ូតូម៉ាកគុប C50 ពណ៌ទឹកប៊ិច គ្មានផ្លាកលេខ ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ សាន វ៉ុន ភេទប្រុស អាយុ ៧៧ឆ្នាំ រស់នៅភូមិព្រៃធំ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ដល់ចំណុចកើតហេតុ បានបត់ឆ្វេង ស្រាប់តែមានម៉ូតូ១ គ្រឿងទៀត ម៉ាក C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1F-7873 ស៊េរីឆ្នាំ ០១៤ បើកបរដោយឈ្មោះ សាន់ ចាន់ថា ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីកើតទៅលិច បុកពេញទំហឹង ។

ហេតុការណ៍នេះ បានបណ្តាលឲ្យអ្នកបើកម៉ូតូម៉ាក CUP 50 ស្លាប់នៅកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូC125 រងរបួសធ្ងន់ បញ្ជូនទៅពេទ្យបង្អែកខេត្តកំពង់ស្ពឺ។

ដោយទ្បែកម៉ូតូទាំង ២គ្រឿង ខូចខាតធ្ងន់ ត្រូវបានជំនាញ យកទៅរក្សានៅអធិការដ្ឋាននគរបាលស្រុកថ្ពង ដើម្បីចាប់ការតាមនិតិវិធី៕

មតិយោបល់