ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាបករណីលួចម៉ូតូឃាត់ខ្លួនជនសង្ស័យម្នាក់

ភ្នំពេញ: សមត្ថកិច្ចខណ្ឌឬស្សីកែវបង្ក្រាប ករណីលួចម៉ូតូឃាត់ខ្លួនជនសង្ស័យម្នាក់ កើតហេតុកាលពីថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១៥និង៣០នាទី នៅចំនុណផ្ទះគ្មានលេខផ្លូវបេតុងក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ វិន ធីហាវ ភេទស្រី អាយុ ៤៤ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលគ្មានលេខ ក្រុមទី៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក។
ជនសង្ស័យឈ្មោះ ធី ភារុណ ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរគ្មាន ស្នាក់នៅផ្ទះជួលលេខ១៩ ផ្លូវ១៧៨ សង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ មានសារធាតុញៀន។

សម្ភារ:បាត់បង់៖ ម៉ូតូ១គ្រឿងម៉ាក C125 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1GL-9669 លេខតួម៉ាស៊ីន9819233 ផលិតឆ្នាំ២០១៧។
ដកហូតសម្ភារ:រួមមាន៖ ម៉ូតូ១គ្រឿងម៉ាក និច ពណ៌ខ្មៅ ពាក់ស្លាកលេខ 1GL-4322 លេខតួនិងម៉ាស៊ីន326589 ទូរស័ព្ទអិនចុចពិល១គ្រឿង។

ដំណើររឿង៖ នៅថ្ងៃខែឆ្នាំជនរងគ្រោះ បានទុកម៉ូតូនៅមុខផ្ទះដោយពុំបានដកកូនសោរចេញ ពីម៉ូតូជនសង្ស័យបានដើរមកឃើញដូច្នេះ ក៏បានលួចយកម៉ូតូរួចគេចខ្លួនបាត់ លុះដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ ម៉ោង ១១និង៣០នាទី កម្លាំងជំនាញខណ្ឌ បានសហការណ៍កម្លាំងជំនាញខណ្ឌចម្ការមន បានឃាត់ជនសង្ស័យម្នាក់ នៅចំណុចផ្សារទួលទំពូង ក្នុងសង្កាត់ទួលទំពូងទី១ ខណ្ឌចម្ការមន។

ក្រោយឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី៕

មតិយោបល់