ព័ត៌មានជាតិ

ម្ចាស់ផ្ទះទៅវត្តធ្វើបុណ្យជនសង្ស័យធ្វើសកម្មភាពគាស់យកគ្រឿងអលង្ការនិងទឹកប្រាក់អស់ជាច្រើនមុឺនដុល្លាត្រូវសមត្ថកិច្ចឃាត់…

កំពង់ស្ពឺ:ប្រភពយោងតាមផេកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺបានឲ្យដឹងថា កាលពីថ្ងទី១៤.១០.២០២៣​ វេលាម៉ោ​ង១២និង​៤០​នាទី នៅចំណុចផ្ទះឈ្មោះ​ ប៊ុន ប៊ុនធឿន ភេទប្រុសអា​យុ៤៤ឆ្នាំ​ និងប្រពន្ធឈ្មោះ​ បេងឡាំ​អុីម​ អាយុ៣៤ឆ្នាំ​ ភូមិមនោរម្យ ឃុំមនោរម្យ ស្រុក​ថ្ពង ខេត្តកំពង់ស្ពឺ
​ មា​នក្រុម​ជនសង្ស័យ​ ធ្វើ​សកម្មភាព​គាស់ផ្ទះយកគ្រឿងអលង្ការ អស់​មួយចំនួន​ ពេលម្ចាស់ផ្ទះទៅវត្ដធ្វេីបុណ្យ។

ក្រោយកេីតហេតុ​ សមត្ថកិច្ច​នគរ​បា​ល​បានចុះពិនិត្យ​កន្លែង​កេីតហេតុ​និ​ង​ពិនិត្យ​លេីភស្ដុតាង​មួយចំនួន​ដែ​ល​បន្សល់នៅកន្លែងកេីតហេតុ​ កាមេរ៉ា​សុវត្ថិភាព​ ព្រ​មទាំង​សាក្សី​ជុំវិញ​កន្លែង​កេីតហេតុ​ ។

ដោយទទួល​បាន​បទបញ្ជា​និងការចង្អុលណែ​នាំដ៏ខ្ព​ង់ខ្ពស់​ ពីឯកឧត្តម​ នាយឧត្ដមសេនីយ៍​ អគ្គស្នងការ​ នគរ​បាលជាតិ​ លោកឧត្ដមសេនី​យ៍​ទោ​ សម​ សាមួន​ ស្នង​ការ​ នគរបាលខេត្ដ​កំពង់ស្ពឺ​ បានដឹកនាំផែនការងារជំ​នាញ​ ព្រហ្មទណ្ឌ​ -អធិការ​ស្រុក​ និងជំនាញ​ពាក់ព័ន្ធ​
ធ្វើ​ការស្រាវជ្រាវ​ចំណាត់ការ​ឲ្យខានតែបាន​ ក្នុងនោះ​ បានការសម្របសម្រួលនីតិវិធីពី​ អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ និងកិច្ចសហការពី​ គ្រប់​ស្ថា​ប័ន​ពាក់ព័ន្ធ​ នគរបាលក្រសួងមហាផ្ទៃ​ ស្នងការដ្ឋាន​នគរបាល​ខេត្ដ​ទាំង៥​ រហូតកំណត់មុខស​ញ្ញាជនស​ង្ស័យ​ បក្ខពួក​ប្រព្រឹត្ដបទល្មេីស​បាន​ និងឈានទៅស​ហការឃាត់ខ្លួនដកហូតបានវត្ថុតាងបានមួយចំនួនធំ​ (ជាក់ស្ដែង​វត្ថុតាង​មួយចំនួនត្រូវបានផ្លាស់ប្ដូរទម្រង់ដេីម​)​ សម្ភារ:​ដែល​បានបាត់បង់តាមការបញ្ជា​ក់​ពី​ ជ​នរងគ្រោះ​ ៖​ គ្រឿង​អលង្ការ​ ចំនួនប៉ាន់ស្មាន​ ២៥០​ តម្លឹង​ លោហ:​ប្រភេទ​ប្លាកទីន​ គឹតជាទឹកប្រាក់​ប្រមាណ​ ១៦​ មុឺនដុ​ល្លា​ សហរដ្ឋអាមេរិក​ ។

ក្រោមកិច្ចដឹកនាំបញ្ជាដ៏មុឹងម៉ាត់និងយកចិត្ដទុកដាក់ពីសំណាក់កងកម្លាំងនគរបាល​ សមត្ថកិច្ច​បានឃា​ត់ខ្លួនជនសង្ស័យ​ ចំនួន​ ២នាក់​ ៖
១.ឈ្មោះ​ ប៉ិច ផាណ្ណ: ភេទប្រុសអាយុ៣៩ឆ្នាំ លំនៅផ្ទះភូមិសាលាកន្សែង សង្កាត់ស្វាយដង្គុំ ក្រុងសៀ​ម​រាប ខេត្តសៀមរាប ។
ដកហូតបាន​សម្ភារះ​វត្ថុតាង​មួយចំនួ​ន​ ។

២.ឈ្មោះ​ ណាម វិចិត្រ ភេទប្រុសអាយុ៣៩ឆ្នាំ នៅភូមិកំពង់ពិល ឃុំវត្តតាមឹម​ ស្រុកសង្កែ ខេត្តបាត់ដំបង ដកហូតទូរស័ព្ទ​ ចំនួន​ ០១គ្រឿង។​

ចម្លេីយ​បឋម​ជនសង្ស័យទាំង២នាក់​បានសារភាពថា​ ពិតជាបានធ្វើសក​ម្មភាពគាស់ផ្ទះជនរងគ្រោះនៅក្នុង​ស្រុក​ថ្ពង​ ខេត្ត​កំពង់ស្ពឺ​ ប្រាកដ​មែន

ឈ្មោះ​ ប៉ិច ផាណ្ណ: ចូលធ្វើសក​ម្មភាព​ ឈ្មោះ​ ណាម វិចិត្រ រង់ចាំបើករថយន្ត​ (​ រថយន្ត​ PR​IUS ពណ៍ស​)

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​ ត្រូវ​បាន​សមត្ថកិច្ច​នគរ​បាល​កំពង់ស្ពឺ​ គ្រប់គ្រង​កសាង​សំណុំ​រឿង​ បញ្ជូន​ទៅ​អយ្យការ​ អមសាលាដំបូងខេត្ដកំពង់ស្ពឺ​ ចំណាត់ការ​ប​ន្ដ​ ៕

មតិយោបល់