កណ្ដាលៈ កាលពីវេលាម៉ោង ០៩និង០០នាទីថ្ងៃទី ០២ខែសីហា ឆ្នាំ២០១៩ នៅចំណុចរណ្តៅដីរបស់សៅ សុធា ភូមិស្រុកធំ ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល មានករណីប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន។
ជនសង្ស័យទី.ឈ្មោះ សល់ សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ (ឃាត់ខ្លួន) មានទីលំនៅ ភូមិជ្រៃរយោង ឃុំកណ្ដាល ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្ដាល ទី២.ឈ្មោះរស់ ដេម៉ូ ភេទប្រុស អាយុ ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ (ឃាត់ខ្លួន) មានទីលំនៅ ភូមពានា ឃុំអំពិលក្រៅ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ទី៣.ឈ្មោះចិត្ត ណារិទ្ធ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិខ្មែរមុខរបរ កម្មករ (ឃាត់ខ្លួន) មានទីលំនៅភូមិជ្រៃរយោង ឃុំកណ្ដាល ស្រុកកណ្ដាលស្ទឹង ខេត្ដកណ្តាល ទី៤.ឈ្មោះ ណាំង ថេន ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ (ឃាត់ខ្លួន) ទី៥.ឈ្មោះ ខេន ពិសី ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើករថយន្ត (គេចខ្លួន) និងទី៦.ឈ្មោះ គីម បុរី ភេទប្រុស អាយុ២៥ ឆ្នាំជនជាតិខ្មែរ មុខរបរ បើករថយន្ត (គេចខ្លួន) ។
វត្ថុតាងចាប់យករួមមាន៖ ឧបករណ៍ សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានឃាត់ខ្លួនបញ្ជូន ទៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីបន្តនីតិវីធី៕
មតិយោបល់