ភ្នំពេញៈ ដើម្បីសោភ័ណ្ឌភាព បរិស្ថានប្រសើរក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ នេះ គណៈបញជាការឯកភាពខណ្ឌពោធិ៍សែនជ័យ ដឹកនាំផ្ទាល់ដោយលោក ហែម ដារិទ្ធ អភិបាលនៃគណអភិបាលខណ្ឌពោធិ៍សែនៈជ័យ ដោយមានការចូលរួម ពីកម្លាំងអាជ្ញាធរ មន្ត្រីរាជការ ព្រះសង្ឃ សមត្ថកិច្ចនគរបាល អាវុធហត្ថ ខណ្ឌពោធិ៍សែនជ័យ រួមទាំងប្រជាពលរដ្ឋផងដែរ កម្លាំងស៊ិនទ្រី រថយន្តបាញ់ទឹក បើកយុទ្ធនាការ សម្អាតបរិស្ថាន លើកំណាត់ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅ រហូតដល់ ភ្លើងស្តុប កែងមហាវិថីឈ្នះ ឈ្នះ ។
យុទ្ធនាការនាព្រឹកនេះផងដែរ ក្រោមប្រធានបទ « រួមគ្នាដើម្បីបរិស្ថាន » ក្រោមការដឹកនាំផ្ទាល់ពីសំណាក់លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ចូលរួមពីមន្ត្រីរាជការ អាជ្ញាធរខណ្ឌ សង្កាត់ចោមចៅ៣ ចោមចៅ២ ព្រះសង្ឃវត្តជម្ពូវ័នចំនួន១៥០អង្គ កម្លាំងនគរបាល កម្លាំងអាវុធហត្ថ ស៊ិនទ្រី អង្គភាពពាក់ព័ន្ធ ចុះសម្អាតបរិស្ថាន ចាប់ពីរង្វង់មូលចោមចៅ ដល់ភ្លើងស្តុបមហាវិថីឈ្នះឈ្នះ ។
ក្នុងឱកាសនេះផងដែរ លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានឲ្យដឹងថា នេះជាយុទ្ធនាការមួយ យើងរួមគ្នាដើម្បីសម្អាតបរិស្ថាន ដើម្បី សោភ័ណ្ឌភាពដងផ្លូវ ទីក្រុងហើយលោកអភិបាល អំពាវនាវផងដែរដល់បងប្អូនប្រជាពលរដ្ឋ អ្នកលក់ដូរ ចូលរួមទាំងអស់គ្នា ក្នុងការថែរក្សាបរិស្ថាន វេចខ្ចប់ ទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ជៀសវាង ប៉ើង ហើរ ហូរធ្លាក់ចូលមាត់លូ ឬអាចដល់ចូលក្នុងលូ បង្កឲ្យកកស្ទះ ទឹកហូរ៕
មតិយោបល់