ព័ត៌មានជាតិ

Beckham ​សង្ឈឹមថា​ Xavi នឹង​មិនព្យួរទ្រនាប់ជើង​ក្រោយ​បញ្ចប់អាជីព​

មុខ​សញ្ញាថ្មីមួយទៀតហើយ នោះគឺកីឡាករ Xavi ដែលបានបង្ហាញខ្លួន​ចំនួន ១៤៤ លើក សម្រាប់ក្រុម អ្នកមានបុណ្យ Bacelona ក្នុងក្របខណ្ឌ Champions League ហើយជួយឲ្យក្លិប​ បំបាក់ក្លិបមេឃខៀវនៅក្រៅទឹកដី ​កាលពីពាក់កណ្តាលសប្តាហ៍កន្លងទៅនេះ ។

ដោយឡែកនិយាយអំពីកុងត្រា​របស់កីឡាករ​រូបនេះវិញ ​នឹងបញ្ចប់នៅឆ្នាំ ២០១៦ នៅពេលដែល​ Xavi មានអាយុ ៣៦ ឆ្នាំ ដែលអាច​ធ្វើ​ឲ្យក្រុម​ មានខ្សែបម្រើ​ជើងចាស់ បើទោះបីជា កន្លងមកក្លិប​​មានកេរ្តិ៍ឈ្មោះនេះ មិន​​ចង់ឲ្យមាន​ខ្សែបម្រើជើងចាស់ក៏ដោយ ។ ប៉ុន្តែកីឡាកររូបនេះ បានទទូចថា ដោយសារចង់បញ្ចប់អាជីពនៅទីនេះ ទើប​លោក​ខំព្យាយាម ។

ទន្ទឹមជាមួយនឹងគ្នានេះដែរ អតីតកីឡាករ Beckham សង្ឈឹមថា ​បន្ទាប់ពីកុងត្រា ជាមួយនឹង​អ្នកមានបុណ្យ Bacelona កីឡាករ Xavi នឹងមិនព្យួរទ្រនាប់ជើងនោះទេ ហើយសង្ឈឹមថា គាត់នឹងមានវត្តមាន សហការ​ជាមួយនឹង ក្រុម របស់ អតីត​​កីឡាករបិសាចក្រហមរូបនេះ ​ដែលនឹងដំណើរការនៅឆ្នាំ ២០១៧ ។ ពីមុន កីឡាករ Xavi ក៏ត្រូវបាន ខាង​ក្លិប New York Red Bull ជ្រើសរើសគាត់ តែគាត់​បានធ្វើការបដិសេធ ៕​

2014-02-21_095830

មតិយោបល់