ព័ត៌មានជាតិ

(ព័ត៌មានបន្ថែម)៖ ពិតជាភ្ញាក់ផ្អើលចំពោះចម្លើយសារភាព របស់ជនសង្ស័យទាំង ២នាក់ «ចង់លួចដែរតែមិនហ៊ាន»

បាត់ដំបងៈ កំពូលចោរចិត្តដាច់ពីរនាក់បានឆ្លើយសារភាពដោយត្រង់ៗថា ចង់លួចយកម៉ូតូទាំងមូលដែរ តែអត់ហ៊ាន ដូច្នេះសម្រេចចិត្តលួចយកតែកង់ម៉ូតូទាំងពីរសិនចុះ ព្រោះត្រូវការប្រាក់ចាយវាយបន្ទាន់។ ការថ្លែងសារភាពដោយគ្មានក្តីអួលអាក់ បន្តិចសោះពីរយុវជន ដៃស្អិតចិត្តមិនមេត្តាទាំងពីររូបនេះ នៅពលដែលសមត្ថកិច្ច នៃការិយាល័យជំនាញក្នុងផែនការងារព្រហ្មទណ្ឌ ។

ក្រោមការដឹកនាំបញ្ជាពីលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលផែនមួយនេះ រួមសហការណ៍ជាមួយនគរបាល នៃអធិការដ្ឋាននគរបាល ក្រុងបាត់ដំបង ដែលមានលោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ ជាអធិការ បានស្រាវជ្រាវស៊ើបអង្កេត ជាបន្ទាន់បំផុតបន្ទាប់ពីទទួលព័ត៌មានថា មានចោរចិត្តដាច់ពន្លះយកកង់ម៉ូតូទាំងពីររបស់ជនរងគ្រោះ ឈ្មោះ រឿម ប៉ិច ភេទស្រី អាយុ ៥០ឆ្នាំរស់នៅក្រុមទី២៧ ភូមិ ច្រាបក្រសាំង សង្កាត់ វត្តគរ ក្រុងបត់ដំបង ក្នុងខណ: ពេលដែលជនងគ្រោះទុកម៉ូតូនៅក្បែរផ្លូវហើយ ចុះទៅបាចជីក្នុងដីស្រែរបស់ខ្លួន មួយភ្លែតលុះពេល ត្រឡប់មក ដល់កន្លែងទុកម៉ូតូវិញ ស្រាប់តែឃើញម៉ូតូរបស់ខ្លួននៅសល់តែ(តួម៉ូតូទទេរ) បញ្ឈរចោល រីឯកង់ម៉ូតូទាំងពីរត្រូវបានកំពូលចោរចិត្តដាច់លួចពន្លះដោះយក ទៅបាត់ដែលគាត់ជាម្ចាស់ម៉ូតូហួសចិត្តនឹកស្មានមិនដល់និយាយមិនចេញសោះ បានត្រឹមតែផ្តិតយករូបភាព ច្រើនប្លង់ច្រើនប៉ុស្តិ៍ទុក មើលនិងរាយការណ៍ជូនអាជ្ញាធរមានសមត្ថកិច្ច។

ចោរចិត្តដាច់ទាំងពីររំលឹកថា មិនមែនខ្លួនមិនចង់លួចម៉ូតូនោះទេ ពេលដែលខ្លួនបានឃើញម៉ូតូទំនើប ទុកចោលនៅទីវាលស្ងាត់បែបនេះ ប៉ុន្តែដោយសារខ្លួនមិនហ៊ាន ទើបខ្លួនសម្រេចចិត្តក្នុងជំហ៊ានដំបូងត្រឹម តែលួចយកកង់ម៉ូតូតែប៉ុណ្ណោះ បើខ្លួនក្លាហានលើសនេះបន្តិចម៉ូតូទាំង មូលត្រូវលួចយកទៅបាត់ហើយ។

សំដីចុងក្រោយរបស់ចោរទាំងពីរគឺជា សារបញ្ជាក់ផ្តាំផ្ញើទៅប្រាប់ដល់ បងប្អូនប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានជ្រាបថា មានតែការប្រុងប្រយ័ត្នខ្ពស់បំផុត និងគ្រប់ពេលវលារបស់បងប្អូនជាម្ចាស់ទ្រព្យនោះទេ ដែលអាចធានារក្សាបាននូវភាពគង់វង្ស ពិតប្រាដកពីការបាត់បង់នៃករណី ចោរកម្មផ្សេងៗ រីឯ ការពឹងផ្អែកទៅលើតែលទ្ធផល នៃការស្រាវជ្រាវ ស៊ើបអង្កេតរបស់សមត្ថកិច្ច នៅក្រោយពេលដែលទ្រព្យសម្បត្តិរបស់បងប្អូន ត្រូវបាត់បង់ទៅហើយនោះ គឺជារឿងដែលមិនងាយស្រួលនោះទេ ដូចពាក្យសុភាសិតខ្មែរលោកពោលថា ប្រហែសបាត់ ប្រយ័ត្នគង់។

ជនស័ង្សយទាំងពីរនេះមាន៖
១-ឈ្មោះ អឿង រ៉ាវីដ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិបល័ង្គ សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
២-ឈ្មោះ សៀក សៅឈី ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិច្រាបក្រសាំង សង្កាត់គរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

វត្ថុតាងមានកង់ម៉ូតូចំនួន ២នាក់ ត្រូវបានប្រគល់ជូនម្ចាស់វិញ ចំពោះករណីអ្នកទទួលបញ្ចាំកង់ម៉ូតូ ពីជនដៃដល់នេះ សមត្ថកិច្ចនគរបាលកំពុងធ្វើឯក សារស្វែងរកកំហុសឆ្គងខាងផ្លូវច្បាប់ និងចាត់វិធានការ ទៅកាន់អយ្យការអមសាលាដំបូងខេត្តបាត់ដំបង៕

មតិយោបល់