ព័ត៌មានជាតិ

អាចំរើន!! លេងមែនទែនហើយ កាន់ដាវកាំបិតគំរាមកាប់ម្តាយ

ភ្នំពេញ: ជនសង្ស័យម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីទាញកាំបិតរកកាប់ម្តាយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ២និង៣០នាទី ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោកជើងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

️ជនសង្ស័យឈ្មោះ ទូច គឹមសាន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោកជើងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ចាន់ ចម្រើន ភេទស្រី អាយុ ៥៦ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់ចំណុចផ្ទះគ្មានលេខ ផ្លូវលំ ភូមិកន្ទោកជើងត្បូង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។

សម្ភារ:បន្សល់ទុក៖
-កាំបិតផ្កាក់ដងឬស្សីចំនួន ១
-ដាវកែឆ្នៃចំនួន១ដងជ័រ។

បច្ចុប្បន្នជនសង្ស័យបានបញ្ចូនមកកាន់ ផ្នែកជំនាញ នៃអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំ និងឃុំខ្លួនជាបណ្តោះអាសន្ន រង់ចាំឡើងតុលារការចាត់ការតាមនីតិវិធី៕

មតិយោបល់