ព័ត៌មានជាតិ

ទីតាំង​ភ្នាល់​ល់​បាល់​ ក្នុង​ខណ្ឌដូនពេញ​ ត្រូវកម្លាំងនគរបាលសហការគ្នាចុះបង្រ្កាប

ភ្នំពេញៈ​ កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​ និង​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​ សហការ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះចក​ ចុះ​បង្ក្រាប​ទីតាំង​ផ្នា​ល់​បាល់​ ដែល​មាន​ទីតាំង​ ផ្ទះ​លេខ​១៤​ ផ្លូវ​៤៧​ ភូមិ​៨​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ជនសង្ស័យ​ និង​ដកហូត​សម្ភារ​ ម៉ូតូ​,​ កុំព្យូទ័រ​ជា​ច្រើន​គ្រឿង​ ។​

លោក​វរសេនីយ៍ឯក​ ទៀង​ ច័ន្ទ​សារ​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​២​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៨​និង​០០​នាទី​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រះ​ចក​ កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​ និង​កម្លាំង​សន្តិសុខ​ផ្ទៃក្នុង​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បាន​សហការ​ជាមួយ​កម្លាំង​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ដោយ​បានការ​អនុញ្ញាតិ​ពី​លោក​ គុ​ជ​ គី​ម​ឡុ​ង​ ព្រះរាជអាជ្ញា​រង​ និង​បាន​ធ្វើ​កំណត់ហេតុ​ឆែកឆេរ​ដោយ​លោក​វរសេនីយ៍ទោ​ ឡេ​ង​ ចាន់​ថន​ នាយការិយាល័យ​ស្តីទី​ ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ ដែល​មាន​សមាសភាព​ចូលរួម​ លោក​ ឧត្តមសេនីយ៍ទោ​ ប៊ុ​ន​ សុ​សិក្ខា​ ស្នងការ​រង​ និង​ លោក​ ឧត្តមសេនីយ៍ទោ​ ស៊ីវ​ ឈាន់​ អនុប្រធាន​នាយកដ្ឋាន​ បាន​ដឹកនាំ​ក្រុម​ប្រតិបត្តិការ​ចម្រុះ​ចុះ​ទៅ​ដល់ទី​តាំង​ ផ្ទះ​លេខ​១៤​ ផ្លូវ​៤៧​ ភូមិ​៨​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ដែល​មាន​ម្ចាស់​ឈ្មោះ​ នាក់​ គ​ន្ធា​ ភេទ​ប្រុស​ អាយុ​ ២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ បាន​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​រក​ឃើញ​៖​
-ប្រាក់​មួយ​ចំនួន​
-ទូរស័ព្ទ​ (​អ្នកលេង​)​ ចំនួន​ ២១​ គ្រឿង​
-ទូរស័ព្ទ​ ភ្នាក់ងារ​ ចំនួន​ ១៣​ គ្រឿង​
-បញ្ជី​និង​បុ​ង​ភ្នាល់​បាល់​ មួយ​ចំនួន​
-លិខិតអនុញ្ញាត​ ចំនួន​ ០២​ ច្បាប់​
-កុំ​ព្យូ​រ​ទ័​រលើ​តុ​ ចំនួន​ ២៦​ គ្រឿង
-​CPU​ កុំ​ព្យូ​រ​ទ័​រ​ ចំនួន​ ២៦​ គ្រឿង​
-ម៉ាស៊ីន​ព្រី​ន​ ចំនួន​ ០១​ គ្រឿង​
-ទូរទស្សន៍​ ចំនួន​ ០៤​ គ្រឿង​
-ឃាត់​មនុស្ស​ មួយ​ចំនួន​
-ម៉ូតូ​ ចំនួន​ ៣០​ គ្រឿង​ (​បញ្ជាក់​ ម៉ូតូ​ ចំនួន​ ២៩​ គ្រឿង​ ផ្ញើ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដូនពេញ​)​។​

​បច្ចុប្បន្ន​វត្ថុ​តាង​និង​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​ចំរុះ​សំរេច​ដកហូត​និង​យក​ទៅ​នាយកដ្ឋាន​ប្រឆាំង​បទ​ល្មើ​ល​បច្ចេកវិទ្យា​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​បន្ត​៕

មតិយោបល់