ភ្នំពេញៈ នៅថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង ១២និង៥៥នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនីនៅបន្ទប់ភ្លើងលេខP421-F1 មូលហេតុបណ្តាលមកពីរថយន្តអេស្កាវ៉ាទ័រលើកដងសន្ទូចប៉ះខ្សែបណ្តាញតង់ស្យុងទាប (LV) ដែលមានទីតាំងស្ថិតក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសកំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅពេលទទួលបានព័ត៌មានបន្ថែមអំពីការដាច់ចរន្តអគ្គិសនីនេះ យើងខ្ញុំនឹងជូនដំណឹងជាបន្តបន្ទាប់ទៀត ។
អគ្គិសនីកម្ពុជាសូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕
មតិយោបល់