ព័ត៌មានជាតិ

ក្មេងប្រុសអាយុជាងមួយឆ្នាំម្នាក់ បាត់ពីផ្ទះមួយយប់ លុះព្រឹកឡើងឃើញលង់ទឹកស្លាប់ក្បែផ្ទះនៅស្រុកអង្គស្នួល

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ក្មេងប្រុសអាយុជាងមួយឆ្នាំម្នាក់ បានបាត់ពីផ្ទះអស់រយៈពេលមួយយប់ ដោយពុំដឹងទៅណានោះទេ លុះព្រឹកឡើង ស្រាប់តែឃើញស្លាប់នៅក្នុងទឹកក្បែរផ្ទះ មានជម្រៅជាងមួយម៉ែត្រ បង្កការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង៦និង១០នាទី ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចដីឡូត៍លិចទឹកមួយកន្លែង ស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

មន្រ្ដីនគរបាលផ្នែកកោសល្យវិច័យស្រុកអង្គស្នួល បានឲ្យដឹងថា ក្មេងប្រុសរងគ្រោះឈ្មោះ ស៊ិន វិរៈ អាយុ១ឆ្នាំ ៨ខែ សញ្ជាតិខ្មែរ នៅក្នុងបន្ទុ បច្ចុប្បន្នស្នាក់នៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ មានឪពុកឈ្មោះ ស៊ិន រឿន អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបររត់តាក់ស៊ី មានស្រុកកំណើតភូមិអូរហេង ឃុំសំរោង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។

ប្រភពដដែលបន្ដថា តាមការបំភ្លឺរបស់ឈ្មោះ ស៊ិន រឿន ជាឪពុកក្មេងប្រុសរងគ្រោះ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១ និង៣០នាទីក្មកូនរបស់ខ្លួន បាននៅបន្ទប់ជួលខាងក្រោម ជាមួយឈ្មោះ ហឿន លក្ខិណា ភេទស្រី អាយុ១៨ឆ្នាំ ត្រូវជាមីងក្មេងប្រុសរងគ្រោះ រីឯខ្លួននៅជាន់ខាងលើ ខណនោះនោះ ឈ្មោះ ហឿន លក្ខណា ដែលត្រូវជាមីង បានបិទទ្វារ ដោយទុកក្មួយដែលត្រូវជាកូនខ្លួន នៅក្នុងបន្ទប់ ហើយឡើងទៅជាន់លើ ពេលចុះមកវិញ មិនឃើញក្មេងប្រុសរងគ្រោះនៅក្នុងផ្ទះ ក៏នាំគ្នាដើររក តែរកមិនឃើញ ។

លុះមកដល់ថ្ងៃទី២២ ខែឆ្នាំដដែល ក៏នាំគ្នាដើររកម្ដងទៀត ស្រាប់តែឃើញ ក្នុងលង់ទឹកក្បែរផ្ទះ ជួលស្លាប់បាត់ទៅហើយ ភ្លាមនោះក៏រាយការណ៍ ជូនសមត្ថកិច្ចនគរបាលមូលដ្ឋាន ដើម្បីធ្វើការពិនិត្យ ។
បន្ទាប់ពីសមត្ថកិច្ចនគរបាល មូលដ្ឋាន ទទួលបានព័ត៌មានខាងលើ ភ្លាមនោះ ក៏រាយការណ៍បន្ដទៅនគរបាល ផ្នែកជំនាញស្រុក ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ ,លោកគ្រូពេទ្យ ,មេភូមិ និងបងប្អូននៃក្មេងប្រុសរងគ្រោះ រួចធ្វើការពិនិត្យបញ្ជាក់ថា ក្មេងប្រុសរងគ្រោះពិតជាស្លាប់ ដោយសារលង់ទឹកប្រាកដមែន ។
បន្ទាប់ពីធ្វើការពិនិត្យរួច សាកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចនគរបាល ប្រគល់ទៅឲ្យក្រុមគ្រួសារយក ទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់