ព័ត៌មានជាតិ

សមត្ថកិច្ចចុះបង្ក្រាបគ្រឿងញៀនក្នុងផ្ទះសំណាក់ អិល អេស ឃាត់ខ្លួនមនុស្សប្រុសបាន ១៥នាក់

ភ្នំពេញៈ នៅវេលាម៉ោង​ ៨និង១៥នាទីយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ គណៈបញ្ជាការឯកភាព ខណ្ឌ ដូនពេញ បានដឹកនាំ កម្លាំងចម្រុះដោយ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានចុះបង្រ្កាបគ្រឿងញៀននៅក្នុងផ្ទះសំណាក់ឈ្មោះអិលអេសមួយកន្លែង នៅក្នុងនោះឃាត់ខ្លួន មនុស្សប្រុសស្រី ១៥នាក់ រួមទាំងគ្រឿងញៀនប្រភេទក្រាមពណ៌សមួយចំនួនធំ ស្ថិតនៅតាមបណ្តោយផ្លូវ៥៣ ចំណុចក្នុងផ្ទះសំណាក់ អិល អេស សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ទទួលបានដំណឹងពីប្រជាពលរដ្ឋល្អថា នៅទីតាំងក្នុងផ្ទះសំណាក់ឈ្មោះខាងលើ មានបង្កប់ទៅដោយក្មេងស្ទាវពពាក់ពពូនគ្នា និងលួចប្រើប្រាស់គ្រឿងញៀន ទៀតផង ទទួលបានដំណឹងភ្លាម ក៏ចុះទៅបង្រ្កាបភ្លែមៗតែម្តង និងឃាត់បានមនុស្សប្រុសស្រីចំនួន ១៥នាក់ផងដែរ។

វត្ថុតាងរួមមាន៖
-ក្រាមពណ៌សថ្លាចំនួន ២៧កញ្ចប់ តូច និងធំ៤កញ្ចប់ រួមទាំងទូរស័ព្ទ ៦គ្រឿង
-ឧបករណ៍ ប្រើប្រាស់
-ម៉ូតូ និងម៉ូតូកង់បីឥណ្ឌាបាន បញ្ជូនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីធ្វើការសាកសួរ ទៅលើអ្នកដែលពាក់ព័ន្ធ រីឯដែលមិនពាក់ព័ន្ធសមត្ថកិច្ច និងអនុញ្ញាតឲ្យត្រលប់ទៅផ្ទះវិញ។

ករណីនេះ វត្ថុតាងសមត្ថកិច្ចយកទៅរក្សាទុក នៅអធិការដ្ឋានខណ្ឌដូនពេញ ចំពោះមនុស្សប្រុសស្រីចំនួន ១៥នាក់ កំពុងតែធ្វើការសាកសួរ ចំណែកអ្នកពាក់ព័ន្ធ បានកសាងសុំណំរឿងចាត់ការទៅតាមនីតិវិធីផ្លូវច្បាប់ ទីតាំងផ្ទះសំណាក់ខាងលើត្រូវបានផ្អាក និងម្ចាស់ត្រូវសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ន៕

មតិយោបល់