ព័ត៌មានជាតិ

ចូលទៅដេកផ្ទះគេហើយ នៅឆ្លៀតធ្វើរឿងនឹងស្មានមិនដល់ទៀត ចុងក្រោយ…

កែប: នៅវេលាម៉ោង០១ និង១០នាទីថ្ងៃទី០៣ ខែសីហាឆ្នាំ ២០១៩ ស្ថិតក្នុងភូមិចម្ការចេក ឃុំពងទឹក ស្រុកដំណាក់ចង្អើរ មានករណីជនសង្ស័យម្នាក់ ចូលដេកក្នុងផ្ទះគេហើយ បន្លំលួចខ្សែដៃមាស ៥ជី ត្រូវពលរដ្ឋចាប់ខ្លួន ប្រគល់ឲ្យសមត្ថកិច្ច។

ជនសង្ស័យខាងលើ ឈ្មោះ ក្រឹម សេងលី ភេទប្រុស អាយុ ២៩ ឆ្នាំ រស់នៅភូមិដូង ឃុំដូង ស្រុកបាទី ខេត្តតាកែវ។ ចំណែកស្ត្រីជាម្ចាស់ផ្ទះឈ្មោះ សាញ់ សុខចាម ភេទស្រីអាយុ២០ឆ្នាំ រស់នៅភូមិខាងលើ ។

ស្ត្រីម្ចាស់ផ្ទះបានឲ្យដឹងថា ពេលឃើញបុរសមុខសញ្ញាជនសង្ស័យ ចូលដេកក្នុងផ្ទះ ឃើញជនសង្ស័យមានទឹកមុខប្លែក ខ្លួនក៏រត់ទៅមើលខ្សែដៃមាស ក្នុងទូខោអាវរបស់ខ្លួន ទើបដឹងថា បាត់ ភ្លាមៗនោះដែរម្ចាស់ផ្ទះ ព្រមទាំងអ្នកជិតខាង បានឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ចតែម្ដង ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ទៅកាន់អធិការដ្ឋាននគរបាលស្រុកដំណាក់ចង្អើរ ដើម្បីកសាងសុំណុំរឿង ចាត់ការតាមនិតិវិធី៕

មតិយោបល់