ព័ត៌មានជាតិ

រថយន្តស៊េរីទំនើប ២គ្រឿង បើកបរដោយជនជាតិចិនពន្លះគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ដោយជនជាតិចិន បើករថយន្ត ស៊េរីទំនើប ម៉ាក Porsche បុកជាមួយរថយន្តម៉ាក Rang Rover របស់ជនជាតិចិនដូចគ្នា បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កណ្តាលផ្លូវនៅមុខផ្សារ ទំនើប អ៊ីអន១ តាមបណ្ដោយផ្លូវព្រះសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២យប់រំលងអាធ្រាតឈានចូលថ្ងៃទី៣ ខែសីហាឆ្នាំ២០១៩។

ដំណើររឿង៖ យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ក្រោយកើតហេតុក៏មានរថយន្តទំនើបម៉ាក លុចស៊ីស ៥៧០មួយគ្រឿង ពណ៌ស បានបើកមកដល់កន្លែងកើតហេតុ ដើម្បីមកដឹកយកបុរសដែលបើកបរ រថយន្ត Porsche ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AW-0131 នឹងនារី ជនជាតិចិន ដែលរួមដំណើរជាមួយគ្នានោះចេញទៅ ប៉ុន្តែដោយភាគីរថយន្ត Range Rover ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AM-9996 ដែលបើកបរដោយជនជាតិចិនដែលនោះ ក៏មានគ្នាបើករថយន្តម៉ាក Range Rover ពណ៌សផ្សេងទៀត បើកបញ្ច្រាសផ្លូវ មកកាក់ពីក្រោយ រថយន្ដលិចស៊ីស ដែលមករំដោះគ្នាបើកបររថយន្ត Porsche នោះមិនឲ្យចេញទៅណាឡើយ។ ដោយឃើញភាពរញ៉េរញ៉ៃបែបនេះ កម្លាំងកងរាជអាវុធហត្ថ ក៏ដូចជាសមត្ថកិច្ច បំបែកក្រុមជនជាតិចិនទាំងនោះឲ្យចេញពីកន្លែងកើតហេតុ ដើម្បីកុំឲ្យបង្កភាពរញ៉េរញ៉ៃនៅចំកណ្ដាលផ្លូវបែបនេះ បើចង់ដោះស្រាយគួរតែធ្វើការទៅតាមផ្លូវច្បាប់ទៅ ព្រោះដោះស្រាយគ្នាជិត ៣ម៉ោងហើយនៅមិនទាន់មានដំណោះស្រាយទៀត។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋាន ធ្វើការសហការគ្នាជាមួយនឹងសមត្ថកិច្ចជំនាញ របស់អធិការនគរបាលខណ្ឌចម្ការមន ដើម្បីចុះមកវាស់វែងនិងយករថយន្តទាំង ២គ្រឿងនេះ យកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយតាមផ្លូវច្បាប់ផងដែរ ៕

មតិយោបល់