ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់បើកម៉ូតូសុខៗ ស្រាប់តែត្រូវរថយន្ត វ៉ាជែងមិនប្រយ័ត្នជ្រុលទៅបុក បណ្ដាលឲ្យស្លាប់មួយរំពេច

ព្រៃវែង:​ នាថ្ងៃ​ទី​២៤​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១៨ ​និង ​៣៥​នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង​ តាមបណ្ដោយផ្លូវ​ជាតិ​លេខ​ 8A​ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​100-101​ ស្ថិតភូមិ​ដូន​កឹង​ ឃុំ​ដូន​កឹង​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង​ ។​

ជនរងគ្រោះ​ឈ្មោះ​ ពេ​ជ​ វ៉ា​ន់​នឿ​ន​ ​ភេទ​ប្រុស​ អាយុ ​៣៨​ ឆ្នាំ​ រស់នៅ​ភូមិ​កែវ​ស្នា​ ឃុំ​កែវ​ស្នា​ ស្រុក​មេ​សាង​ ខេត្តព្រៃវែង​។​

ដំណើររឿង៖ នៅវេលាខាងលើ មានរថយន្ត១គ្រឿង​ម៉ាក ​ឡិច​ស៊ី​ស​ ពណ៌​ទឹកមាស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2Z-8283​ បើកបរ​ដោយជនមិនស្គាល់​អត្តសញ្ញាណ មកដល់ចំណុចកើតហេតុ បានវ៉ាជែងរថយន្តខាងមុខ បណ្ដាលឲ្យជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងម៉ាក សង់ ពណ៌ព្រីងទុំ គ្មានស្លាកលេខ ទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យស្លាប់នឹងកន្លែងកើតហេតុ​ បន្ទាប់ពីបុករួចជនបង្កបានបើករថយន្តគេចខ្លួន ឆ្ពោះទៅទិសខាងលិច។ លុះដល់វេលាម៉ោង ១៩ និង ២៥នាទី រថយន្តត្រូវបានសមត្ថកិច្ចឃាត់ ត្រង់ចំណុចផ្សារពានា រីឯអ្នកបើកបររត់គេចខ្លួនបាត់។

ក្រោយកើតហេតុ ​សមត្ថកិច្ច​ បាន​យក​វត្ថុ​តាងទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ដូន​កឹង​ ខណ:ប្រគលសពឲ្យ​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

មតិយោបល់