ព័ត៌មានជាតិ

ស្លុតចិត្ត! ប្រពន្ធគ ធ្វើឲ្យប្ដីខឹងក្នុងពេលផឹងស៊ី ចាប់បោកផ្ទប់នឹងជ្រុងគ្រែ បណ្តាលឲ្យរបួសបែកក្បាល ហូរឈាមកក្លាក់

ភ្នំពេញ: កាលពីវេលាម៉ោង៧ និង២០នាទីយប់ថ្ងៃទី ០២ ខែសីហា ឆ្នាំ ២០១៩ មានករណីហិង្សាដោយចេតនា ក្នុងគ្រួសារបណ្ដាលឲ្យស្ត្រីម្នាក់ រងរបួសធ្ងន់ នៅផ្ទះក្នុងភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។

ជនសង្ស័យជាប្តីឈ្មោះ ជា សុធា ភេទ ប្រុស អាយុ ៦៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិឃុំកើតហេតុ មុខរបរ ជាងសំណង់ ចំណែកជនរងគ្រោះជាប្រពន្ធឈ្មោះ ង ច.ថ ភេទស្រី អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅជាមួយគ្នា មុខរបរនៅផ្ទះ ជាមនុស្សគ។

ដំណើររឿង៖ នៅវេលាថ្ងៃកើតហេតុ ជនសង្ស័យ បានផឹកស្រាថ្នាំជាមួយអ្នកជិតខាងម្នាក់ នៅក្នុងផ្ទះរបស់ខ្លួន ហើយពេលនោះ ជនរងគ្រោះ បានមករករឿងឈ្លោះ ដោយចោទជនសង្ស័យ ថាមានស្រីថ្មី ធ្វើឲ្យមានការទាស់សម្ដីគា្ន រហូតឈានដល់ប្រើអំពើហិង្សា វាយប្រតាយប្រតប់គ្នា ដោយជនសង្ស័យ បានចាប់ក្បាលជនរងគ្រោះបោកផ្ទប់ ជាមួយជ្រុងគ្រែ បណ្តាលឲ្យរបួសបែកក្បាលហូរឈាមជោកខ្លួន។

ភាមៗនោះ ឈ្មោះ ងួន កែវសំណាង ត្រូវជាប្អូនបង្កើតរបស់ជនរងគ្រោះ បានមកឃើញ ក៏ឃាត់ខ្លួនជនសង្ស័យ ប្រគល់ឲ្យសមត្ថកិច្ច ធ្វើការសាកសួរ និងដាក់ពាក្យបណ្តឹង ដើម្បីចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់