ភ្នំពេញៈ នៅវេលាម៉ោង២និង១៥នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០១៨នេះ ខណៈដែលមេឃកំពុងធ្លាក់ភ្លៀងនិងលាយឡំដោយខ្យល់កន្ត្រាក់យ៉ាងខ្លាំងនោះ បានបណ្តាលឲ្យបាក់ដើមឈើមួយដើមសង្កត់លើម៉ូតូរ៉ឺម៉កកង់បីមួយគ្រឿងជាប់ខាងក្រោម និងបណ្តាលឲ្យបុរសម្នាក់បែកក្បាលរងរបួសយ៉ាងធ្ងន់ធ្ង។
ករណីនេះដែរបានកើតឡើងនៅខាងមុខផ្ទះលក់ម៉ូតូមួយកន្លែង ដែលស្ថិតនៅចំណុចផ្លូវព្រះសីហនុ កែងផ្លូវលេខ ១២៥ ក្នុងសង្កាត់អូរឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ។
មុនពេលកើតហេតុ ខណៈដែលមេឃកំពុងតែភ្លៀងធ្លាក់ ដោយលាយឡំជាមួយនិងខ្យល់កន្ត្រាក់យ៉ាងខ្លាំងនោះ។ ក៏ស្រាប់តែបាក់ដើមឈើមួយដើម សង្កត់លើម៉ូតូរ៉ឺមកកង់បី បណ្តាលឲ្យត្រូបុរសរងគ្រោះចំក្បាលរងរបួយយ៉ាងធ្ងន់តែម្តង។
ក្រោយពេលកើតហេតុ បុរសរងគ្រោះជាអ្នកបើកបរត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ហើយកម្លាំងមានសមត្ថកិច្ចកំពុងចុះមកធ្វើចរាចរណ៍ និង កាប់ដើមឈើយកកង់បីចេញផងដែរ៕




មតិយោបល់