ព័ត៌មានជាតិ

រថយន្តបែននិងរថយន្តដឹកកញ្ចក់បុកគ្នាយ៉ាងពេញទំហ៊ឹងបណ្តាលឲ្យស្លាប់ម្នាក់

ព្រះសីហនុ: គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តបែននិងរថយន្តដឹកកញ្ចក់បុកប៉ះគ្នានៅគល់ស្ពានស្ទឹងឆាយ ក្នុងស្រុកកំពង់សីលា ខេត្តព្រះសីហនុ បង្កការភ្ញាក់ផ្អើលវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃ៣ ខែសីហា ឆ្នាំ២០១៩ ក្នុងទិសដៅបញ្ច្រាសគ្នា។
តាមបប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា អ្នកបើកបររថយន្តដឹកកញ្ចក់រងរបួសធ្ងន់ធ្ងរបំផុតគៀបជាប់ក្នុងរថយន្ត ហើយភ្លាមៗនាំគ្នាព្យាយាមជួយគាស់យកជនរងគ្រោះចេញពីរថយន្តក្នុងបំណងនាំទៅរកការសង្គ្រោះ ប៉ុន្តែក្រោយមកជនរងគ្រោះបានស្លាប់បាត់ទៅហើយ។ ចំណែកអ្នកបើកបររថយន្តបែន ពលរដ្ឋអះអាងថាបានរត់គេចខ្លួនក្រោយពេលកើតហេតុ៕

 

មតិយោបល់