កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០១៩ មានករណីហិង្សាដោយចេតនា ក្នុងគ្រួសារ នៅចំណុចផ្ទះឈ្មោះ ប្រុស ណេម ភូមិប្របផ្ជះ ឃុំច្រេស ស្រុកកំពង់ត្រទ្បាច ខេត្តកំពង់ឆ្នាំង ។
ជនសង្ស័យឈ្មោះ ទេព ជា (ប្តី) អាយុ៤៥ ឆ្នាំ មុខរបរកម្មករ រស់នៅភូមិត្រពាំងព្នៅ ឃុំច្រេស បានវាយទៅលើប្រពន្ធឈ្មោះ ថ. ណ អាយុ៣៦ ឆ្នាំ បណ្តាលឲ្យហើមផ្ទៃមុខ និងបែកហូរឈាម បាក់ធ្មេញអស់ចំនួន០៣។
បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាង ត្រូវបានជំនាញកសាងសំណុំរឿងតាមនីតិវិធី បញ្ចូនទៅកាន់ការិយាល័យជួញដូរ និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង៕


មតិយោបល់