ភ្នំពេញៈ នៅវេលាម៉ោង០៦និង០០នាទីព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាក Toyota Prus មួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2AY-5761 បុកម៉ូតូឌ្រីមសង់១គ្រឿង ពាក់ស្លាកលេខភ្នំពេញ 1AH-1601 បណ្តាលឲ្យមនុស្ស០៣នាក់ រងរបួសជាទម្ងន់ ទីតាំងកើតហេតុ ស្ថិតតាមបណ្តោយផ្លូវហាណូយ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ហេតុការណ៍៖ នៅមុនពេលកើតហេតុ គេឃើញរថយន្តម៉ាកToyota Prus មួយគ្រឿង បើកបរដោយជនមិនស្គាល់អត្តសញ្ញាណម្នាក់ ធ្វើដំណើរតាមបណ្តោយផ្លូវហាណូយ ។ លុះពេលបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកម៉ូតូឌ្រីមសង់១គ្រឿងពេញទំហឹង បណ្តាលឲ្យបុរសចំនួន០៣នាក់ ដួលរណូករណែលពេញផ្លូវ រងរបួសធ្ងន់ធ្ងរទាំង៣នាក់ ។ ចំណែកម៉ូតូជនរងគ្រោះ រងការខូចខាតស្ទើរ ទាំងស្រុង និងរថយន្តបង្កហេតុក៏រងការខូចខាតយ៉ាងដំណំផងដែរ ។
នៅក្រោយពេលកើតហេតុ ជនរងគ្រោះទាំង០៣នាក់ ត្រូវបានរថយន្តសាមុយដឹកយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះបន្ទាន់ផងដែរ។ បន្ទាប់មកឃើញវត្តមានកម្លាំងសមត្ថកិច្ចជំនាញផ្នែកចរាចរណ៍ជើងគោក នៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យ និងយកវត្ថុតាងទាំងពីរគ្រឿ ង ទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីរង់ចាំឲ្យភាគីទាំងពីរចូលខ្លួនដោះស្រាយទៅតាមនីតិវិធីផ្លូវច្បាប់ ។
ក្រុមការងារនៃអង្គភាពសារព័ត៌មានPost News យើងខ្ញុំសង្ស័យជនរងគ្រោះទាំងបីនាក់ខាងលើនោះ ពួកគាត់ធ្វើការងារផ្នែកសន្តិសុខ នៅក្រុមហ៊ុនណាមួយ ។
ហេតុការណ៍ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ ក្រុមភ្នាក់ងារនៃអង្គភាពសារព័ត៌មាន Post News យើងខ្ញុំមិនទាន់ប្រភពណា បញ្ជាក់ប្រាប់ឲ្យដឹងច្បាស់នោះទេ ទាំងនេះគ្រាន់តែជាព័ត៌មានបឋមតែប៉ុណ្ណោះ ៕











មតិយោបល់