ព័ត៌មានជាតិ

ហាយទ្បែនឌ័រ ប៉ះគ្នាជាមួយម៉ូតូ ១គ្រឿង ស្លាប់ និងរបួស ២នាក់ នៅស្រុកព្រៃកប្បាស

តាកែវ: កាលពីវេលាម៉ោង ៦ និង៣០នាទីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិអង្គស្វាយ ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បើកបរបញ្រ្ចាសទិសគ្នា។

ម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ស្លាកលេខ ភ្នំពេញ 1FY-7217 បើកបរដោយឈ្មោះ ត្នោត ពាំង ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ កសិករ រស់នៅភូមិអង្គជ្រូក ឃុំកំពែង ស្រុកព្រៃកប្បាស ស្លាប់នៅនឹងកន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព ធ្វើដំណើរពីជើងទៅត្បូង។ អ្នករួមដំណើរឈ្មោះ មុំ ម៉ៅ ភេទប្រុស អាយុ ៤៩ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ-ឃុំជាមួយគ្នា របួសស្រាល បញ្ជូនទៅព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកព្រៃកប្បាស។ រថយន្តម៉ាកហាយទ្បែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កណ្ដាល 2A-8292 អ្នកបើកបររត់គេចខ្លួនបាត់។

មូលហេតុ៖ បើកបរមិនប្រកាន់ស្ដាំ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ចំណែកសព បានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់