ភ្នំពេញៈ កាលពីវេលាម៉ោង ៩និង៣៥នាទីយប់ថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ នៅមុខប៉ុស្តិ៍ចាក់អង្រែលើ ខណ្ឌមានជ័យ មានករណីស្ត្រីម្នាក់ នំាកូនប្រុសពីរនាក់ ដោយជិះកង់បីឥណ្ឌា ប៉ុនប៉ងមកលោតទឹកសម្លាប់ខ្លួន នៅស្ពានជ្រោយចង្វារ តែមិនបានសម្រេចនោះទេ។
តាមសម្ដីម្ចាស់កង់បី សាកសួរស្រ្តីខាងលើ អំទ្បុងពេលធ្វើដំណើរ នាងបានរៀបរាប់ទាំងទឹកភ្នែកថា មានបំណងចង់ទៅលោតទឹកសម្លាប់ខ្លួន ធ្វើឲ្យគាត់ឮហើយហួសចិត្តនេះ ដឹកស្រ្តីរងគ្រោះ និងកូនទៅប៉ុស្តិ៍ចាក់អង្រែលើ ដើម្បីឱ្យសមត្ថកិច្ច ជួយលួងលោម និងណែនំាកុំឲ្យគិចខ្លីបែបនេះ។
មូលហេតុ៖ មានវិបត្តិក្នុងគ្រួសារ៕
មតិយោបល់