ព័ត៌មានជាតិ

សាហាវណាស់! ស្រវឹងស្រា ទាញពូថៅ និងកាំបិតផ្គាក់ កាប់ឪក្មេក ប្រពន្ធ និងបងថ្លៃ របួសយ៉ាងដំណំ រួចគេចខ្លួនបាត់

ក្រចេះ: កាលពីវេលាម៉ោង ៥និង១៥នាទីល្ងាចថ្ងៃទី០៣ ខែសីហា ឆ្នាំ២០១៩ មានករណីអំពើហិង្សា ដោយចេតនាមួយ នៅម្តុំអូរត្រុំ ស្ថិតក្នុងភូមិទ្រាប ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ ។

ជនសង្ស័យឈ្មោះ ខ្លូត ផាន់ណូ ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ-ឃុំកើតហេតុ។

ដំណើររឿង៖ ជនសង្ស័យ បានផឹកស្រាស្រវឹង រួចយកពូថៅ និងកាំបិតផ្គាក់ ទៅកាប់លើជនរងគ្រោះចំនួន ០៣នាក់៖ ទី១-ជនរងគ្រោះ ឈ្មោះ ប៉ឹស អុន ភេទប្រុស អាយុ ៦៨ឆ្នាំ (ត្រូវជាឪពុកក្មេក) មានទីលំនៅភូមិឃុំជាមួយគ្នា របួសដៃខាងស្ដាំធ្ងន់ធ្ងរ។ ទី២-ជនរងគ្រោះ ឈ្មោះ រឹម វណ្ណា ភេទប្រុស អាយុ ៣៥ឆ្នាំ (ត្រូវជាបងថ្លៃ) មានទីលំនៅភូមិឃុំជាមួយគ្នា រងរបួសត្រង់ស្លាបប្រជៀវខាងឆ្វេង បរបូមាត់លើខាងស្ដាំ និងរបួសដៃឆ្វេង។ ទី៣-ជនរងគ្រោះ ឈ្មោះ ឃ្លោក ឡា ភេទស្រី អាយុ ២៤ឆ្នាំ មានទីលំនៅភូមិឃុំជាមួយគ្នា (ត្រូវជាប្រពន្ធ) របួសបាតដៃឆ្វេង ។ ភ្លាមៗផងដែរ ក្រោយបង្ករួច ជនសង្ស័យ បានរត់គេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុ សមត្ថកិច្ច បានបញ្ជូនជនរងគ្រោះ តាមរថយន្តរបស់អង្គភាពទៅសង្រ្គោះ ទៅមណ្ឌលសុខភាពឃុំថ្មី តែដោយស្ថានភាពធ្ងន់ធ្ងរពេក ទើបបញ្ជូនបន្ដទៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ។

បច្ចុប្បន្នជនសង្ស័យ នៅមិនទាន់ឃាត់ខ្លួនបានទេ តែសមត្ថកិច្ច កំពុងខិតខំស្រាវជ្រាវ ស្វែងរកចាប់ខ្លួន ដើម្បីយកមកផ្ដន្ទាទោសទៅតាមច្បាប់៕

មតិយោបល់