ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក ត្រូវម៉ូតូពន្លះគូទក្រោយ បណ្ដាលឲ្យស្លាប់ និងរបួស ២នាក់

បន្ទាយមានជ័យ: ករណីគ្រោះថ្នាក់ចរាចរណ៍នេះ រវាងម៉ូតូ និងរថយន្ត បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់ម្នាក់ នៅស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

ម៉ូតូមួយគ្រឿងម៉ាក Honda WInnCR ពណ៌ខ្មៅត្រួយចេក គ្មានស្លាកលេខ បើកបរដោយឈ្មោះ លឿ សុថាត់ ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិរំដួល ឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (ពាក់មួកសុវត្ថិភាព) ស្លាប់ នៅមន្ទីរពេទ្យ និងអ្នករួមដំណើរម្នាក់ (របួសធ្ងន់) ឈ្មោះ មឿត ទិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិជាមួយ (គ្មានពាក់មួកសុវត្ថិភាព) ធ្វើដំណើរពីលិចទៅកើត មកដល់ចំណុចកើតហេតុ បានបុកនឹងរថយន្តមិនចាំម៉ាកចំពីក្រោយពេញទំហឹង ក្នុងទិសដៅស្របគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយកវត្ថុតាងមករក្សាទុក នៅអធិការដ្ឋាននគរបាល ដើម្បីធ្វើការដោះស្រាយពេលក្រោយ ចំណែកសព ប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី៕

មតិយោបល់