រតនគិរី: ក្រោយពីរដ្ឋាភិបាល បាននឹងកំពុងធ្វើការរឹតបណ្តឹងផ្នែកសេវាសាធារណ និងគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦នេះ ក្នុងសាលប្រជុំសាលាខេត្តរតនគិរី មន្ត្រីរដ្ឋាភិបាលបានលើកទ្បើងបញ្ហាប្រឈមមួយចំនួន ក្នុងនោះបានជុំរុញឲ្យ អាជ្ញាធរខេត្តរតនគិរី បង្កើនសេវាសាធារណៈឲ្យគៀក ជាមួយប្រជាពលរដ្ឋ។
នៅក្នុងសាលប្រជុំពិធីប្រកាសចូលកាន់តំណែង អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ក្រោមអធិបតីភាពឯកឧត្តម លេង វី អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក លន់ សុភាព ឋានន្តរស័ក្កិវរមន្ត្រីថ្នាក់លេខ៣ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសឲ្យចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី ស្របតាមអនុក្រឹតលេខ៣៩៩ អនក្រ.តត ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៦ និងលិខិតលេខ០១៤៥៨ អ.រ.ប ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦ របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ ស្តីពីការរៀបចំពិធីប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្ត។
ហើយការប្រកាសចូលកាន់តំណែងនេះផងដែរ គឺជាការបំពេញរចនាសម្ព័ន្ធគណៈអភិបាលដែលទំនេរ និងដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងអង្គភាពរដ្ឋបាលខេត្តរតនគិរី ប្រកបដោយប្រសិទ្ធិផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា៕
មតិយោបល់