ព័ត៌មានជាតិ

ឃាត់​ជនសង្ស័យ​ម្នាក់​ ករណី​ឆបោក​ប្រាក់​ចំនួន​៥​ម៉ឺន​ដុល្លារ​

ភ្នំពេញៈ យោងតាមផេកនគរបាលជាតិ បានឲ្យដឹងថា កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ប្ញ​ស្សី​កែវ​ បាន​ទទួល​ជនសង្ស័យ​ម្នាក់​ ករណី​ឆបោក​ប្រាក់​ចំនួន​ ៥០,០០០$​ ពី​ជន​រង​គ្រោះ​ នៅ​ចំណុ​ច​ក្រុម​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌ​ឫស្សកែវ​។​

​ជនសង្ស័យ​ឈ្មោះ​ ហង់​ វ​ណ្ណី​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​ជួល​ក្រុម​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ខណ្ឌឫស្សីកែវ​ មុខរបរ​លក់ដូរ​ (​គ្មាន​សា​ធាតុ​ញៀន​)​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ស៊ូ​ ធី​ វុ​ត្ថា​ ភេទ​ប្រុស​ អាយុ​៣៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​លេខ​៤៥​ ផ្លូវ​លេខ​១២​ សង្កាត់​តា​ខ្មៅ​ ខណ្ឌ​តា​ខ្មៅ​ ខេត្តកណ្តាល​ មុខរបរ​លក់ដូរ​ ។​

​តាម​ដំណើរ​រឿងហេតុ​ ៖​ នៅ​ថ្ងៃ​ទី​១១​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ទទួល​ប្រាក់​កក់​ចំនួន​១០,០០០$​ ដោយ​សន្យា​ដឹក​ខ្សាច់​អោយ​ជន​រង​គ្រោះ​ និង​នៅ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០១៩​ ជនសង្ស័យ​បាន​ទទួល​ប្រាក់​កក់​ចំនួន​៤០,០០០$​ទៀត​ ដោយ​សន្យា​ដឹក​ខ្សាច់​អោយ​ជន​រង​គ្រោះ​ តែ​ជនសង្ស័យ​ពុំ​បាន​ដឹក​ខ្សាច់​អោយ​ជន​រង​គ្រោះ​ទេ​ បែរជា​ព្យាយាម​គេចខ្លួន​។​

​លុះដល់​ថ្ងៃ​ទី​៣​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ ជន​រង​គ្រោះ​បាន​ជួប​ជនសង្ស័យ​នៅ​ចំណុច​ផ្លូវ​បេតុង​ក្រុម​ទី​៧​ ភូមិ​ខ​.១​ សង្កាត់​ច្រាំង​ចំរេះ​ទី​២​ ក៏​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រគល់​អោយ​សមត្ថកិច្ច​អនុវត្តន៍​តាម​ច្បាប់​។​

​បច្ចុប្បន្ន​ ជនសង្ស័យ​បាន​កសាង​សំណុំ​បញ្ជូន​តាប​នីតិវិធី​៕

មតិយោបល់