កំពង់ចាមៈ ដើម្បីសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម បានចាត់ឲ្យនគរបាលអន្តរាគមន៍ នគរបាលព្រហ្មទណ្ឌ និងអធិការស្រុក-ក្រុងទាំង១០ ធ្វើការចុះល្បាតជារៀងរាល់ថ្ងៃ ជាក់ស្តែងនៅក្នុងក្រុងកំពង់ចាម កាលពីយប់ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង២១ និង៣០នាទី មានករណីឆក់កាបូប មួយកើតឡើង នៅចំណុចរបងសាលាកសិកម្ម ស្ថិតក្នុងភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម។
ជនរងគ្រោះឈ្មោះ សាំង ស្រីនី ភេទស្រី អាយុ៣២ឆ្នាំ មានទីលំនៅសង្កាត់ចោមចៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
បន្ទាបពីកើតហេតុភ្លាម សមត្ថកិច្ចល្បាត បានធ្វើការឃាត់ ខ្លួនជនសង្ស័យបានចំនួន០២នាក់ ទី១ ឈ្មោះ ចាន់ធី សុភ័ត្រា ហៅ ភ័ក្រ្តសំណុំ ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម និងទី២ ឈ្មោះ សំ សែន ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម។
ក្រោយពីឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់យកទៅសាកសួររួចហេីយសមត្ថកិច្ចបានបន្តឈានទៅឃាត់ខ្លួនបក្សពួកបានចំនួន០៩នាក់ទៀតរួមមាន៖ ទី១ឈ្មោះ ភាព ដា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ទី២ ឈ្មោះ ស្រ៊ន វិសាល ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ទី៣ ឈ្មោះថា សុខលី ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ទី៤ ឈ្មោះថោង សុភា ភេទប្រុស អាយុ២៣ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទី៥ ឈ្មោះ ទ្រី គង្គា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ទី៦ ឈ្មោះ អាន តុលា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ទី៧ ឈ្មោះ សោម សុផា ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទី៨ ឈ្មោះ ផុន កញ្ញា ភេទស្រី អាយុ១៨ឆ្នាំ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ទី៩ ឈ្មោះ អាង សុីសុី ភេទស្រី អាយុ២៣ឆ្នាំ នៅភូមិបឹងកុក២ សង្កាត់បឹងកុក ក្រុងកំពង់ចាម ។
បច្ចុប្បន្នជនសង្ស័យ និងបក្សពួកទាំងអស់ ត្រូវបានសមត្ថកិច្ចនាំមកទៅកាន់អធិការដ្ឋានក្រុងកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿង តាមនីតិវិធី ។
សូមបញ្ជាក់ផងដែរថា ជនសង្ស័យ ឈ្មោះ ចាន់ធី សុភ័ត្រា ហៅ ភ័ក្រ្តសំណុំ ជាមុខសញ្ញាមានដីកាផងដែរ៕
មតិយោបល់