ព័ត៌មានជាតិ

រថយន្តកុងតឺន័រ បុកបុរសម្នាក់ស្លាប់មួយរំពេច

កណ្តាល: កាលពីវេលាម៉ោង១២ និង១២នាទីរំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ លើផ្លូវជាតិលេខ៤ មុខសាលាស្រុកអង្គស្នួល ក្នុងភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តកុងតឺន័របើកបុកម៉ូតូ ច្រាស់ទិសគ្នា បណ្ដាលឲ្យស្លាប់បុរសម្នាក់ ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញ រថយន្តកុងតឺន័រ បើកបរល្បឿនលឿនពីលិចទៅកើត ដល់ចំណុចកើតហេតុ បានបុកម៉ូតូម៉ាកនិច ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1FK-0935 កំពុងបើកច្រាស់ទិស បណ្ដាលឲ្យស្លាប់អ្នកបើកម៉ូតូ ភ្លាមៗនៅនឹងកន្លែង ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះវាស់វែង និងយកវត្ថុតាង មករក្សាទុកនៅអធិការរដ្ឋាននគរនបាល ចំណែកសព ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណយតាមប្រពៃណី៕

មតិយោបល់