ព័ត៌មានជាតិ

អាណិតខ្លោចចិត្ត! បុរសម្នាក់បណ្ដើរម៉ូតូសុខៗត្រូវរថយន្តមិនស្គាល់ម៉ាកបុកពីក្រោយប៉ើងជាង១០ម៉ែត្រស្លាប់មួយរំពេច

ភ្នំពេញ: បុរសម្នាក់បានស្លាប់យ៉ាងអណោចអធ័ម ខណ:ជិះម៉ូតូមួយគ្រឿងរលត់ រួចចុះបណ្តើរត្រូវបានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកបុកពីក្រោយនិងកិនរូចបើករត់គេចខ្លួនបាត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤០នាទី យប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅជាប់តារាងបាល់មួយកន្លែង តាមបណ្តោយផ្លូវឧកញ៉ាឌួងងៀប ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែមសុខ។

ជនរងគ្រោះមានឈ្មោះ គង់ មុន្នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរក្រុមហ៊ុនអឺដេសេឯកជនចម្ការដូង ស្នាក់នៅផ្ទះលេខ៤៥ដេ ផ្លូវ៧០ ភូមិ២៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ។

តាមសាក្សីឃើញហេតុការណ៍នេះបានប្រាប់ឲ្យដឹងមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាកហុងដាស្កុបពី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BB-5138 ជិះទិសដៅពីត្បូងទៅជើងស្រាប់តែជិះសុខៗម៉ូតូជនរងគ្រោះបានរលត់សង្ស័យអស់សាំង ស្រាប់តែចុះបណ្តើមកដល់ចំណុចកើតហេតុខាងលើក៏មានរថយន្តមួយគ្រឿងមិនចាំម៉ាកបើកមកពីក្រោយហើយបុកម៉ូតូពេញទំហឹងរួចប៉ើងជាង១០ម៉ែត្រ រួចកិនជនរងគ្រោះស្លាប់យ៉ាងអាណោចអធ័មនៅនឹងកន្លែងហើយរថយន្តបង្ករមិនបានឈប់ទទួលខុសត្រូវទេព្យាយាមបើករត់គេចបាត់ស្រមោលបន្សល់ទុកជនរងគ្រោះស្លាប់ក្នុងថ្លុកឈាមនិងម៉ូតូជនរងគ្រោះរងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាន និងជំនាញនិងជំនាញធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុករង់ចាំសាច់ញាតិយកឯកសារមកផ្ទៀងផ្ទាត់ដើម្បីត្រឡប់យកទៅផ្ទះ។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់