ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទប្រើអំពើហិង្សាក្នុងគ្រួសារ

កំពង់ឆ្នាំង: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២១ កម្លាំងអធិការនគរបាលក្រុងកំពង់ឆ្នាំង បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ លួន កុសល ភេទប្រុស អាយុ២២ឆ្នាំ មានទីលំ
នៅភូមិទី៦ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ខេត្កំពង់ឆ្នាំង ពីបទប្រើអំពើហឹង្សាក្នុងគ្រួសារ គំរាមកំហែង ដែលប្រព្រឹត្តកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង១៩និង០០នាទី នៅចំណុចផ្ទះក្នុងភូមិ សង្កាត់ខាងលើ។ ដកហូតវត្ថុតាងមានកំបិតចំនួនមួយ ដាវចំនួនមួយដើម។
បច្ចុប្បន្ន កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យរួមទាំងវត្ថុតាងយកមកអធិការនគរបាលក្រុងកំពង់ឆ្នាំង ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនិតិវិធី ៕

 

មតិយោបល់