កំពង់ចាមៈ កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៩ ស្ថិតនៅភូមិចុងខ្សាច់ ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម មានករណីយុវជនម្នាក់ នាំសង្សារ និងមិត្តភក្ដិ ទៅលេងទឹកបែរជាលង់ស្លាប់ ២នាក់ បន្ទាប់ពីព្យាយាមជួយសង្គ្រោះនារីជាសង្សារ។
ជនរងគ្រោះទី១.ឈ្មោះ ម៉ៅ ធ្នូ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិវិហារ ឃុំវិហារធំ ស្រុកកំពង់សៀម និងទី២.ឈ្មោះ លីម មករា ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិគោកគ្រាម ឃុំវិហារធំ ស្រុកកំពង់សៀម។
សពយុវជនទាំងពីរនាក់ ត្រូវបានរកឃើញនៅវេលាម៉ោង ៤ និង៤០នាទីរសៀលថ្ងៃដដែល៕
មតិយោបល់