ផ្ទះ ព័ត៌មានជាតិ ជំនួយការជាងថត...

ជំនួយការជាងថតរូបម្នាក់ ធ្វើសកម្មភាពឆក់ ត្រូវសមត្ថកិច្ចចាប់វាយខ្នោះ

0

ភ្នំពេញ: នៅវេលាម៉ោង ០៨ និង០៧នាទីព្រឹកថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ មានករណីលួច មានស្ថានទម្ងន់ទោស (ឆក់ខ្សែក) ត្រង់ចំណុចសួនមនោរម្យ ផ្លូវសហពន្ធរុស្សី ភូមិ២ សង្កាត់មនោរម្យ ខណ្ឌ៧មករា។

បង្កឡើងដោយជនសង្ស័យឈ្មោះ ប៊ាន ឆៃយ៉ា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមុរបរ ជំនួយការជាងថតរូប ស្នាក់នៅផ្ទះអត់ស្គាល់លេខ ផ្លូវ២០០៤ សង្កត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នុំពេញ (ឃាត់ខ្លួន)។

ជនរងគ្រោះឈ្មោះ ថាយ យ៉ុម ភេទស្រី អាយុ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

វត្ថុតាង និងសម្ភារ:ដកហូត៖
១.ម៉ូតូ០១គ្រឿងម៉ាក ស្កុបពីពណ៌ស គ្មានស្លាកលេខ
លេខតួ.5175257លេខម៉ាស៊ីន 5175257
២.អាវ ពណ៌សដៃវែងចំនួន ០១ កាបូបស្ពាយចំនួន០១
៣.ទូរស័ព្ទ ០១ គ្រឿង ម៉ាកអាហ្វូន សេវែនផ្លាស ពណ៌ខ្មៅ លេខ .069677790

សម្ភារ:បាត់បង់ខ្សែកមាស ០១ខ្សែចំនួន ០៥ជី

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌ៧មករា ដើម្បីកសាងសំនុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

មតិយោបល់

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.