ព័ត៌មានជាតិ

មនុស្ស ២នាក់ រងរបួសធ្ងន់ស្រាល ករណីរថយន្តស្ទូច ចុះជម្រាលភ្នំដាច់ហ្វ្រាំង បុកគូទរថយន្តវីហ្គោ ធ្លាក់ផ្លូវទាំង២

ឧត្តរមានជ័យ: នៅវេលាម៉ោង ៦និង១៥នាទីល្ងាចថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងរថយន្ត តាមបណ្ដោយផ្លូវជាតិលេខ៦៧B ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៣១-១៣២ ស្ថិតក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
១/រថយន្តម៉ាក វីហ្គោ ពាក់ផ្លាកលេខ ចង្កូតស្តាំ BB.0557 ពណ៌ខៀវ ស៊េរីឆ្នាំ២០០៥ ខូចខាតទាំងស្រុង។
២/រថយន្តស្ទូចម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ស ស៊េរីឆ្នាំ១៩៩៩ ពាក់ផ្លាកលេខ ភ្នំពេញ 3D.7408 ខូចខាតផ្នែកខាងមុខ ។

ដំណើររឿង៖ មុនពេលកើតហេតុមានរថយន្ត ១គ្រឿងម៉ាក វីហ្គោ បើកបរចុះពីលើភ្នំច្រកអន្តរជាតិជាំ ស្រាប់មកដល់ចំណុចកើតហេតុ មានរថយន្តស្ទូចមួយគ្រឿង ធ្វើដំណើរមកពីក្រោយ ដាច់ហ្វ្រាំងក៏រុញរថយន្តវីហ្គោដែលបើកខាងមុខនោះ បណ្តាលឲ្យធ្លាក់ជម្រាលភ្នំទាំង២ តែម្ដង ៕

មតិយោបល់