មណ្ឌលគិរីៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថានៅថ្ងៃទី៦ ខែ តុលា ឆ្នាំ២០២០ នាវេលាម៉ោង០៤ និង ២០នាទី នៅចំណុចភូមិពូហ្សាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
មានករណីជនសង្ស័យចំនួន០២នាក់បានធ្វើសកម្មភាពលួចម៉ូតូនៅផ្ទះ របស់ឈ្មោះ ផាន់ សុខ ភេទប្រុសអាយុ២៨ឆ្នាំ ស្ថិតនៅក្នុងភូមិឃុំខាងលើ។
-ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការបង្រ្កាបបានចំនួន០១នាក់មានឈ្មោះដូចខាងក្រោម÷
.ឈ្មោះ គង់ វិបុល ភេទ ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិក្រញ៉ូងសែនជ័យ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះកម្លាំងសមត្ថកិច្ចបានធ្វើកាបង្រ្កាបនិងចាប់ខ្លួនចំនួន០១នាក់រួមនិងវត្ថុតាងម៉ូតូចំនួន០២គ្រឿងក្នុងនោះម៉ូតូជនសង្ស័យ០១គ្រឿង និងម៉ូតូ ជនរងគ្រោះ០១គ្រឿង ចំណែកឯជនសង្ស័យម្នាក់ទៀតរត់គេចខ្លួនបាត់ ។
បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបានកម្លាំងការិយាល័យជំនាញសហការជាមួយកំលាំងអធិការដ្ឋាននគរបាលស្រុកអូរាំងកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាមនីតិវិធី ៕




មតិយោបល់