ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្នបងប្អូន! មានគណនីហ្វេសប៊ុកក្លែងបន្លំ របស់ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

បាត់ដំបងៈ ដោយកត់សម្គាល់ឃើញថា មានជនអនាមិកបាន (ចម្លង) យករូបភាពរបស់លោកឧត្តមសេនីយ៍ត្រី ស្រី សុខុន ស្នងការរងនៃស្នងការដ្ឋាន នគរ បាលខេត្តបាត់ដំបង ទៅដាក់បង្កើត ជាគណនីហ្វេសប៊ុកឈ្មោះ So Phon (ជាភាសាអង់គ្លេស)។

បញ្ហានេះ បានបង្កឲ្យមានការការភ័ន្តច្រឡំ ចំពោះអ្នកប្រើប្រាស់បណ្តាញព័ត៌មានសង្គម ជាពិសេសសម្រាប់លោកឧត្តមសេនីយ៍ត្រី ដោយសារលោក ឧត្តមសេនីយ៍ត្រី ស្រី សុខុន មានគណនី ហ្វេស ប៊ុកផ្ទាល់ខ្លួនរបស់លោកមានឈ្មោះ ស្រី សុខុន (ជាភាសាខ្មែរ)តែមួយប៉ុណ្ណោះ។

នៅចំពោះមុខនេះលោកឧត្តមសេនីយ៍ត្រី ស្រី សុខុន សូមធ្វេីការបដិសេធចោលទាំងស្រុងចំ ពោះគណនីហ្វេសប៊ុកឈ្មោះ So Phon ដែល យករូបភាពរបស់លោកទៅប្រើប្រាស់ផ្ទុយពីច្ឆន្ទៈផ្ទាល់របស់លោក និងស្នើឲ្យម្ចាស់គណនីហ្វេសប៊ុកខាងលើ (ដកចេញ) ជាបន្ទាន់នូវរូបភាព របស់លោក ចំពោះករណីម្ចាស់គណនីហ្វេសប៊ុកខាងលើ ប្រើប្រាស់គណនីមួយនេះ ក្នុងរូបភាពណាមួយផ្ទុយនឹងច្បាប់ លោកមិនទទួលខុសត្រូវឡើយ ម៉្យាងវិញទៀត ក៏ជាការជម្រាបជូនដំណឹងដល់សាធារណៈ ជនទូទៅមេត្តាជ្រាបនិងផ្សព្វ ផ្សាយបន្តសូមអរគុណ៕

មតិយោបល់